​ប្រេស៊ីលបណ្តេញគ្រូបង្វឹកចេញ ក្រោយធ្លាក់ចេញពីកម្មវិធី Copa America

ចែករំលែក៖

លោក Dunga ត្រូវបានបណ្តេញចេញពីមុខតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ហើយក្រោយពេលក្រុមប្រេស៊ីលធ្លាក់ចេញពីកម្មវិធីពានរង្វាន់ទ្វីបអាមេរិកខាងត្បូងឬហៅថា Copa America Centenario នៅក្នុងវគ្គជម្រុះតាមពូល។

សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៏មួយថា ខ្លួនបានសម្រេចចិត្តដកតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបន្ទាប់ពីប្រេស៊ីលមានទម្រង់លេងមិនល្អ។

ក្រុមជម្រើសជាតិប្រេស៊ីលបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែពួកគេបានធ្លាក់ចេញពីកម្មវិធីពាន រង្វាន់ Copa America ក្រោយពីប្រកួតចាញ់ក្រុមប៉េរូដោយលទ្ធផល ១-០ ទាំងមិនអស់ ចិត្តនោះ។

នៅក្នុងការប្រកួតនោះក្រុមជម្រើសជាតិប្រេស៊ីលសុំត្រឹមតែស្មើប៉ុណ្ណោះក៏ពួកគេ អាចឡើងទៅវគ្គបន្ទាប់បានដែរ ប៉ុន្តែពួកគេបែរជាធ្លាក់ទៅវិញដោយបាល់ប៉ះដៃកីឡាករRaúl Ruidíazនៅនាទី៧៥។ បើតាមវីឌីអូផ្សាយឡើងវិញគឺបាល់បានទៅប៉ះដៃ កីឡាករ Raúl Ruidíaz មុនពេលចូលទីក្រុម ប្រេស៊ីល។ នេះជាអ្វីដែលធ្វើឲ្យប្រេស៊ីលហាក់បីដូចជាមិនអស់ចិត្តឡើយចំពោះ បរាជ័យរបស់ខ្លួន។

ទោះបីជាមើលឃើញបែបនេះក៏ដោយក៏អាជ្ញាកណ្តាលបានសម្រេចចិត្តឲ្យគ្រាប់បាល់នេះទៅក្រុមប៉េរូដែរ។ លោកDungaគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា “អ្នកទស្សនាបានឃើញ អ្វីដែលកើតឡើងហើយ។ យើងមិនអាចផ្លាស់ប្តូរអ្វីដែលបានឃើញនោះទេ។ ខ្ញុំក៏មិនយល់ដែរដែលថាអាជ្ញាកណ្តាលចំណាយពេល៤នាទីពិភាក្សាគ្នាតែលទ្ធផលចុងក្រោយគឺគ្មានបានដោះស្រាយអ្វីនោះទេ”។

បើតាមព័ត៌មានរបស់ប្រទេសប្រេស៊ីលឲ្យដឹងថា លោក Tite គ្រូបង្វឹករបស់ក្រុម Corinthians អាចជាអ្នកមកជំនួសតំណែង របស់លោក Dunga។

គ្រូបង្វឹកវ័យ៥២ឆ្នាំ Dunga បានដឹក នាំក្រុមប្រេស៊ីល២សម័យហើយលើកទី១នៅឆ្នាំ២០០៦ដល់២០១០ហើយលើកទី២នៅក្នុងឆ្នាំ២០១៤ជំនួសលោក Luiz Felipe Scolari ៕

dunga_13

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print