ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានបង្ហាញមុខក្រុមចោរធ្វើសកម្មភាពវាយប្លន់ទ្រព្យសម្បត្តិអ្នកដទៃនៅស្រុកសង្កែ ចំនួន០៨នាក់ជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលក្រុងបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរ ហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤១នាទី នៅចំណុចភូមិព្រៃដាច់សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលេី នីតិវិធីពីលោក កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ យុត តុងហូ ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស(ប្រេីប្រាស់កាំ-បិ-ត-កា-ប់យកស្លាកលេខម៉ូតូនិងទូរស័ព្ទដៃ)ចំនួន០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៨នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
ចំណែកវត្ថុតាងដកហូតរួមមាន៖
- កាំបិតចំនួន០៧ ដេីម
- ស្លាកលេខម៉ូតូ ចំនួន ០១ ដែលមានលេខ ភ្នំពេញ 1JK-4582 ដែលជារបស់ជនរងគ្រោះ
-ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១គ្រឿងដែលជារបស់ជនរងគ្រោះ
– ម៉ូតូ ចំនួន ០៤ គ្រឿង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ខែ មីនាឆ្នាំ២០២៣វេលាម៉ោង ប្រមាណ០១និង១០នាទីរំលងអាធ្រាត្រនៅ ចំណុចជិតផ្សារវត្តតាមិម ស្ថិតនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ជិះម៉ូតូដេញកា-ប់-ទៅលេីជនរងគ្រោះឈ្មោះ ចាន់ សុខលីម ហៅ ចិន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកស ង្កែ ខេត្តបាត់ដំបងរួចយកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ របស់ជនរង គ្រោះគេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃខែខាងលេី ទេីបសមត្ថកិច្ចធ្វើការនាំខ្លួនជនសង្ស័យទាំង០៨ នាក់មកធ្វេីការស្រាវជ្រាវនិងអនុវត្តតាមនីតិវិធី ច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី