បង្ហាញមុខ​ក្រុមចោរធ្វើសកម្មភាពវាយប្លន់ទ្រព្យសម្បត្តិអ្នក​ដទៃនៅស្រុកសង្កែ ចំនួន០៨នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ក្រុងបាត់ដំបង​ បានបង្ហាញមុខ​ក្រុមចោរធ្វើសកម្មភាពវាយប្លន់ទ្រព្យសម្បត្តិអ្នក​ដទៃនៅស្រុកសង្កែ ចំនួន០៨នាក់​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

បេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលក្រុង​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរ ហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូម​ជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មាន​ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីថ្ងៃទី​១៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២៣​ វេលាម៉ោង​១២​និង​៤១​នាទី​ នៅ​ចំណុច​ភូមិ​ព្រៃដាច់​សង្កាត់​អូរម៉ាល់​ ក្រុ​ងបាត់ដំ​បង​ ខេត្តបាត់​ដំ​បង​ក្រោម​ការ​បញ្ជាដឹកនាំរប​ស់​លោ​ក​ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​និងដោយបានការសម្រប​សម្រួលលេី​ នីតិវិធីពីលោក​ កែវ​ សុជាតិ​ ព្រះ​ រា​ជអាជ្ញានៃអយ្យការអមសាលា​ដំ​បូងខេត្តបាត់ដំបងផង​នោះ។ 

​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រា​ល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហ​ការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរ​បាល​ក្រុង​បាត់​ដំបង​ ដែល​ដឹកនាំ​ដោ​យ​លោក​ វរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែ​ន​ ជា​អធិការ​ ​និង​កម្លាំង​អធិ​ការ​ដ្ឋានន​គរបាល​ស្រុក​សង្កែ​ ដែល​ដឹកនាំ​ដោ​យ​លោក​ វរសេនីយ៍ទោ​ យុត​ តុងហូ​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ លួច​មាន​ស្ថានទម្ងន់ទោស​(​ប្រេី​ប្រាស់កាំ-បិ-ត-កា-ប់​យក​ស្លាកលេ​ខ​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​)​ចំនួន០១​ករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០៨នាក់ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ស្រាវជ្រាវ ។ 

ចំណែក​វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ កាំបិត​ចំនួន​០៧​ ដេីម​ 

-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​ ដែល​មាន​លេខ​ ភ្នំពេញ​ 1JK-4582 ដែល​ជា​រ​បស់​ជនរងគ្រោះ​ 

-​ទូរស័ព្ទ​ដៃ​ ម៉ាក​ Iphone 11 ពណ៌​ បៃតង​ ចំនួន​ ០១​គ្រឿង​ដែលជា​របស់​ជនរងគ្រោះ​ 

– ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង។

សូមជម្រាបជូនថា កាល​ពី​ថ្ងៃទី​១៣​ខែ​ ​មីនា​ឆ្នាំ​២០​២៣​វេលាម៉ោង​ ប្រមាណ០១និង១០​នាទី​រំលងអាធ្រាត្រ​នៅ​ ចំណុច​ជិតផ្សារ​វត្តតាមិម​ ស្ថិត​នៅ​ក្នុង​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ក្រុមជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាព​ ជិះម៉ូតូដេញកា-ប់-​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ចាន់​ សុខ​លីម​ ហៅ​ ចិន​ ភេទ ប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូ​មិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ស្រុក​ស ង្កែ​ ខេត្តបាត់ដំបង​រួច​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​  របស់ជនរង​ គ្រោះគេច​ខ្លួន​បាត់​។ 

ក្រោយទទួលបានព័ត៌មាននេះ​ កម្លាំងសមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវរហូតដល់​ថ្ងៃ​ខែ​ខាង​លេី ​ទេីប​សម​ត្ថកិច្ចធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង​០៨​ នាក់មកធ្វេីការស្រាវជ្រាវនិង​អនុវត្តតាម​នីតិវិធី​ ច្បាប់ ។​

...

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨នាក់នេះ​ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print