ភ្នំពេញ៖ កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣,នេះបេីយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ក្នុងអំឡុងមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C
-អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
២៖ តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមាមានពី ៣៥- ៣៧ °C
-ធាតុអាកាសក្តៅហើយស្ងួត។
៣៖ តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C
-អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕ដោយ៖សហការី