ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី១៧ មីនាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់​មនុស្ស​ ៧នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់​មនុស្ស​ ២នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ១១ករណី ឃាត់​មនុស្ស​ ៤៩នាក់ (ស្រី ២នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមីនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៨,០៣ក្រាម និង២កញ្ចប់តូច។

អុិចស្តាសុី (mdma) ស្មេីនិង​ ១៦,៨៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ​ កម្លាំង​នគរបាល ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ០៣អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៨នាក់ ចាប់យក Ice ៨៥,៨៨ក្រាម។

២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក  Ice ៧,១១ក្រាម។

៣ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់ ស្រី ២នាក់។

៥ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ នឹង ចាប់យក Ice ៤៤,០ក្រាម និង MDMA ១៦,៨៣ក្រាម។

៧ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៩ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ស្រី ១នាក់។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក  Ice ២កញ្ចប់តូច។

៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print