ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖​ កម្ពុជា​ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​,នេះបេីយោង​តាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក​ បានគូសបញ្ជាក់ថា ក្នុងអំឡុងមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C

-សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C

-អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

២៖ តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C

-សីតុណ្ហភាពអតិបរមាមានពី ៣៥- ៣៧ °C

-ធាតុអាកាសក្តៅហើយស្ងួត។

៣៖ តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C

-សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C

-អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print