ប្រតិភូកម្ពុជាចូលរួមសន្និសីទរដ្ឋជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក

ចែករំលែក៖

ទីក្រុងញ៉ូយក៖ សន្និសីទលើកទី៩នៃរដ្ឋជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅបុរីញ៉ូយក សហរដ្ឋអាមេរិច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦។

សន្និសីទនេះមានការចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនានាលើពិភពលោក សរុបចំនួនប្រមាណ១៦០ប្រទេស ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក សែម សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងមានការចូលរួមពីអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងមន្ត្រីពាក់ព័ន្ធក្នុងវិស័យពិការភាព ព្រមទាំងលោក ទុយ រី អគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃស្ថានបេសកកម្មកម្ពុជា ប្រចាំនៅ អង្គការសហប្រជាជាតិ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ប្រធានបទនៃសន្និសីទលើកទី៩នៃរដ្ឋជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នេះគឺ “ការអនុវត្តរបៀបវារៈអភិវឌ្ឍឆ្នាំ ២០៣០ សម្រាប់ជនពិការ : គ្មាននរណាម្នាក់ត្រូវបានទុកចោល!” ដោយផ្តោតលើគោលបំណងចំនួន៤រួមមាន៖ ទី១. ការលុបបំបាត់ភាពក្រីក្រ និងអសមភាពសម្រាប់ជនពិការ ទី២.កិច្ចការពារសិទ្ធិជនពិការផ្នែកផ្លូវចិត្តនិងសតិបញ្ញា ទី៣.ជំរុញការទទួលបានព័ត៌មាន, បច្ចេកវិទ្យា និងការអភិវឌ្ឍបញ្ចូលគ្នា និងទី៤.អបអរសាទរខួបលើកទី១០ នៃការអនុម័តអនុសញ្ញាសិទ្ធិជនពិការ។

លោក ឯម ច័ន្ទមករាបានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើ អនុសញ្ញាស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ និងបានចូលជា ធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣។ ក្រៅពីអនុសញ្ញាសិទិ្ធជនពិការ កម្ពុជាក៏ប្រទេសហត្ថលេខីនៃទស្សវត្សជនពិការប្រចាំតំបន់អាសុីនិងបា៉សុីភិច យុទ្ធសាស្ត្រអុីនឈាន់ “ធ្វើឲ្យសិទ្ធិក្លាយជាការពិត”។ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ លោក ឯម ច័ន្ទមករា បានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន នៅឆ្នាំ២០០៩ និងបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលនេះគឺជាការបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ចំពោះកិច្ចគាំពារនិងលើកកម្ពស់សុខមាលភាពរបស់ជនពិការគ្រប់រូបនៅកម្ពុជា។

បើតាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា ពីទីក្រុងញ៉ូយក គឺតំណាងព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើសេចក្តីថ្លែងការណ៍អំពីកាលានុវត្តភាពនៃវិស័យពិការភាពនៅកម្ពុជា ដោយលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។ ដោយឡែកអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ក៏នឹងត្រូវឡើងធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍អំពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅប្រទេសកម្ពុជាក្នុង Side Event ផងដែរ។

គួរបញ្ជាក់ផងដែរថានៅក្នុងសន្និសីទលើកទី៩នេះ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកថ្មីនៃគណៈកម្មាធិការសិទ្ធិជនពិការនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិថ្មីឆ្នាំ២០១៧-២០១៩ ផងដែរ។ យោងតាមមាត្រា ៣៤ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺរដ្ឋជាភាគីបានបោះឆ្នោតជ្រើសរើសសមាជិការគណៈកម្មាធិការថ្មីបានចំនួន៩រូប មកពីប្រទេសអារ៉ាប់ប៊ីសាវាឌីត, ព្រះរាជាណាចក្រថៃ, ប្រទេសទុយនេសុី, ជប៉ុន, កេនយ៉ា, ហុងគ្រី, ណូវ៉េលសុីឡង់, អុ៊យហ្គេនដា និងសហភាពសូវៀត៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print