ក្រុមជម្រើសជាតិអាហ្សង់ទីនបានឈរកំពូលតារាងក្រោយបញ្ចប់វគ្គជម្រុះតាម ពូលនៅ Copa America Centenario ក្រោយ បំបាក់ក្រុមបូលីវី៣-០។៣គ្រាប់របស់ក្រុមអាហ្សង់ទីនបានកើតឡើងនៅក្នុងតង់ទី មួយទាំងអស់ដោយកីឡាករ Erik Lamela, Ezequiel Lavezzi និង Victor Cuesta។ ជ័យជម្នះនេះធ្វើឲ្យពួកគេមាន៩ពិន្ទុឈរ លំដាប់កំពូលនៅក្នុងពូល D ហើយត្រូវប៉ះក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡានៅ វគ្គបន្ទាប់។
ចំណែកក្រុមម្ចាស់ជើងឯកចាស់ឈីលីវិញបំបាក់ក្រុមប៉ាណាម៉ាដោយលទ្ធផល ៤-២ នៅថ្ងៃជាមួយគ្នានោះដែរ ។
កីឡាករ Eduardo Vargas ស៊ុតបាល់ បាន២គ្រាប់ម្នាក់ឯងនៅក្នុងតង់ទី១នាទីទី១៥និងទី៤៣។ រីឯខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez រក បាន២គ្រាប់នៅតង់ទី២។
ខ្សែប្រយុទ្ធរបស់ក្លិប Hoffenheim វ័យ ២៦ឆ្នាំ Eduardo Vargas បានបង្ហាញជំនឿចិត្ត ថា ជ័យជម្នះនេះបានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់ពួកគេក្នុងការការពារជើងឯក របស់ខ្លួន ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការ ប្រកួតបាល់ទាត់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ៖
ដោយ៖ ដេវីត