នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ចងកធ្វើសម្លាប់ក្នុងផ្ទះសង្ស័យមានវិបត្តិបញ្ហាគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅកាលពីវេលាម៉ោង៥នឹង៣០ល្ងាចនាថ្ងៃទី១៥​ ខែ០៦​ ឆ្នាំ២០១៦នៅផ្ទះលេខ៨ផ្លូវ៣៧៦ ក្រុម៤៩ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញបន្ទាប់ពីបុរសម្នាក់ជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចងកធ្វើអត្តឃាតនៅក្នុងផ្ទះខ្លួនឯងសង្ស័យមានវិបត្តិគ្រួសារ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា សពមានឈ្មោះ. វ៉ា គារិទ្ទ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឋានន្តរសក្តិអនុសេនីយ៍ឯក។
តាមប្រភពព័ត៌មានពីកូនបានអោយដឹងថាៈនៅមុនពេលកើតហេតុកូនជនរងគ្រោះជាសិស្សសាលាបានទៅទទួលគណៈប្រតិភូវៀតណាមហើយពេលត្រលប់មកពីទទួលគណៈប្រតិភូវៀតណាមវិញដល់ផ្ទះក៏ឃើញទ្វារបិទហើយក៏បានគោះទ្វារហៅឪពុកតែពុំឮអីនោះ​ រូបគេក៏ទៅហៅអ្នកជិតខាងអោយមកជួយវ៉ៃកព្ចាក់ចូលទើបដឹងជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។​ បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញពិនិត្យសាកសពទើបសន្និដ្ឋានថាស្លាប់ដោយធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន។ក្រោយពេលកើតហេតុក្រុមគ្រួសារសពបានយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image

ស​ រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print