ហង្សក្រហមត្រូវប៉ះកាំភ្លើងធំនៅថ្ងៃបើកឆាកអង់គ្លេស Premier League

ចែករំលែក៖

epl-match-week-1 - Copy

គេហទំព័រក្របខ័ណ្ឌអង់គ្លេស Premier League បានចេញកាលវិភាគនៃកម្មវិធី ប្រកួតបាល់ទាត់របស់ក្រុមទាំង២០នៅរដូវកាលក្រោយហើយ ។

ការបើករដូវកាលដំបូងនឹងធ្វើនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដោយក្រុម ហង្សក្រហម Liverpool ធ្វើដំណើរទៅកាន់ កីឡដ្ឋាន Emirates Stadium ទឹកដីរបស់ ក្រុមកាំភ្លើងធំ Arsenal ។

នៅថ្ងៃជាមួយគ្នានោះដែរក្រុមការពារ តំណែងជើងឯក Leicester ត្រូវប៉ះក្រុមទើប តែឡើងមកថ្មី Hull City ។

លោក Jose Mourinho គ្រូបង្វឹកថ្មីរបស់ក្លិបបិសាចក្រហម Manchester United នឹងដឹកនាំក្រុមរបស់គាត់ទៅផ្ទះរបស់ក្រុម Bournemouth ។ គ្រូបង្វឹកថ្មីក្រុម Manchester City លោក Pep Guardiola នឹង ទទួលស្វាគមន៏ក្រុមឆ្មាខ្មៅ Sunderlandនៅ ក្នុងទឹកដីរបស់ខ្លួន ។

ខាងក្រោមនេះគឺជាការប្រកួតដំបូងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសសម្រាប់រដូវកាល២០១៦-១៧៖
AFC Bournemouth ប្រកួតជាមួយ Manchester United
Arsenal ប្រកួតជាមួយ Liverpool
Burnley ប្រកួតជាមួយ Swansea City
Chelsea ប្រកួតជាមួយ West Ham United
Crystal Palace ប្រកួតជាមួយ West Bromwich Albion
Everton ប្រកួតជាមួយ Tottenham Hotspur
Hull City ប្រកួតជាមួយ Leicester City
Manchester City ប្រកួតជាមួយ Sunderland
Middlesbrough ប្រកួតជាមួយ Stoke City
Southampton ប្រកួតជាមួយ Watford

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print