បំណែកយន្តហោះ Egypt Air ដែលបានបាត់ខ្លួននៅដែនសមុទ្រមេឌីទែរ៉ាណេកាលពីខែមុន រហូតមកដល់ពេលនេះបានរកឃើញទីតាំងហើយ។
តាមការប្រកាសរបស់ក្រុមស្រាវជ្រាវអេហ្ស៊ីបបានឲ្យដឹងថា តាមរយៈបំណែងយន្តហោះដែលបានរកឃើញនោះ យើងបានកំណត់ទីតាំងបានហើយ ក្រោយពេលដែលនាវាមុជទឹកជ្រៅបញ្ចូនរូបភាពដំបូងបង្អស់ស្តីពីយន្តហោះខាងលើ។
គណកម្មធិការស្រាវជ្រាវរបស់អេហស្ស៊ីបបានឲ្យដឹងថា ក្រុមអ្នកឯកទេសនិងគូឡើងវិញនៅទីតាំងយន្តហោះបាតខ្លួននោះដើម្បីទៅស្រង់ឡើងមក។ កាលពីដើមខែមិថុនា ក្រុមរុករកក៏បានរកឃើញសញ្ញាប្រអប់ខ្មៅនៅបាតសមុទ្រមេឌីទែរ៉ាណេ ។ ក្រុមអ្នកឯកទេសបានបញ្ចាក់ថា សញ្ញាប្រអប់ខ្មៅនោះនិងត្រូវបាត់នៅថ្ងៃទី២៤ ខែមិថុនា នេះប្រសិនបើមិនទាន់រកឃើញនិងស្រង់ឡើងនោះ។
មូលហេតុបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរខាងលើជួបគ្រោះថ្នាក់នៅមិនទាន់ដឹងនៅឡើយ តើអាចបណ្តាលមកពីការវាយប្រហារភេរវកម្ម ឬ ជួបឧប្បទវហេតុអ្វីផ្សេង។ គ្រប់យ៉ាងរង់ចាំការស្រង់ប្រអប់ខ្មៅ ។ ក្រុមអ្នកវិភាគបញ្ចាក់ថា អាចបណ្តាលមកពីកំហុងបច្ចេកទេសក៏ថាបាន។ តាមក្រុមអ្នកស្រាវជ្រាវ យន្តហោះនៅបានកាច់ស្លាប ៩០ដឺក្រេ ទៅខាងឆ្វេង រួចកាច់ត្រឡប់មកវិញ ៣៦០ដឺក្រេទៅខាងស្តាំ ទម្លាក់ខ្លួនពីកំពស់ ១១,៣០០ម៉ែត្រ ចុះមកដល់៤,៦០០មែត្រ ហើយបន្តធ្លាក់ចុះ ៣០០ម៉ែត្រទៀត មុនពេលបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។
នៅលើយន្តហោះនោះមានអ្នកដំណើរ ៦៦នាក់ ហោះហើរពីទីក្រុងបារីសទៅកាន់ទីក្រុងកៃរ៉ូប្រទែសអេហស្សីប ។ យន្តហោះខាងលើបានបាត់ខ្លួនពេលហោះហើរចូលដល់ដែនអាកាសប្រទេសអេហ្សីប។ តាមការសន្និដ្ឋានយន្តហោះខាងលើមិនអាចប្រកាសអាសន្នទាន់ពេលក៏បាត់ខ្លួនតែម្តង ៕
ប្រែសម្រួល៖ សាធី