លោក លី កុសល ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់គ្រូកីឡាវាយសី២០នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់គ្រូ កីឡាវាយសីកម្រិតបឋម (BWF Badminton Coach Lavel 1 Course) ក្រោយបានឆ្លងវគ្គ សិក្សារយៈពេល១១ថ្ងៃចាប់ពីថ្ងៃទី៦ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយមានគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ីគឺ លោក Sam Banthan ជាមន្ត្រីអភិវឌ្ឍន៍របស់សហព័ន្ធ កីឡាវាយសីអាស៊ីនិងជាអ្នកសម្របសម្រួល របស់សហព័ន្ធកីឡាវាយសីពិភពលោកនៅ អគារគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ។

ឆ្លងតាមការសិក្សារយៈពេល១១ថ្ងៃ នោះលោក Sam Buanthan បានធ្វើការវាយ តម្លៃថា សិក្ខាកាមប្រមាណ៣០ភាគរយ បានទទួលលទ្ធផលល្អ២០ភាគរយទទួលបានលទ្ធផលមធ្យមនិង៥០ភាគរយទទួលបានលទ្ធផលបឋម ក្នុងចំណោមសិក្ខាកាម២០នាក់នេះមានម្នាក់ជាគ្រូបង្វឹកមកពី ប្រទេសវៀតណាម ។

លោកលី កុសល មានប្រសាសន៍ថា “បើទោះបីវគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្ញុំសង្កេតឃើញថាលោកគ្រូ បង្វឹកក៏ដូចជាសិក្ខាកាមនិងគណៈគ្រប់គ្រង វគ្គបានលះបង់ពេលវេលាដ៏មានតម្លៃដើម្បីចូលរួមសិក្សាឈ្វេងយល់ដោយមិនគិតពីការលំបាកខិតខំក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានបង្ហាត់បង្រៀន រយៈពេល១១ថ្ងៃកន្លងទៅនេះ” ។

លោកបញ្ជាក់ថា សិក្ខាកាមទាំង២០ នាក់ខាងលើមានម្នាក់គឺជាគ្រូកីឡាវាយសីមកពីប្រទេសវៀតណាម ។ មូលហេតុដែលមានសិក្ខាកាមដែលជាគ្រូកីឡាវាយសីវៀតណាម មកចូលរួមសិក្សាក្នុងវគ្គកម្រិតបឋមនេះ ដោយសារតែសហព័ន្ធកីឡាវាយសី របស់ប្រទេសខ្លះស្នើសុំទៅសហព័ន្ធកីឡាវាយសីអាស៊ីដើម្បីទទួលបានវគ្គបណ្តុះ បណ្តាលកម្រិតបឋមនេះគ្មានលក្ខណៈ គ្រប់គ្រាន់ឬក៏មិនសមស្របតាមបុរេវិនិច័យ របស់ BAC។

គួររំលឹកថា សិក្ខាកាមដែលបានមកចូលសិក្សានោះដូចជាមកពីខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ក្លិបមុនិឋាបនា ក្លិបត្រពាំងស្រែសាលានាយទាហានសកម្ម ក្លិបខេមរៈខេត្តព្រៃវែង ខេត្តរតនគីរី ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺនិងសាលារៀនចំនួន៤ក្នុងរាជធានីភ្នំពេញផងដែរ ។ វគ្គសិក្សានេះមានការបង្ហាញពីរបៀប ធ្វើផែនការហ្វឹកហាត់ការយល់ដឹងពីចិត្តសាស្រ្តក្នុងវិស័យកីឡាវាយសី និងការធ្វើតេស្តជាក់ស្ដែងនៅលើទីលានប្រកួតជាដើម ៕

12

13

14

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print