ភ្នំពេញៈ អនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៦ មិថុនា ២០១៦ បាននាំខ្លួនអតីតៈផ្កាយពីរយោធា និងមានរម្យងារជាឧកញ៉ា ឈ្មោះ ងិន មនោ និងជានាយកក្រុមហ៊ុនមួយ ប្រគល់ជូនចៅក្រមសើុបសួរពាក់ព័ន្ធលើបណ្តឹងច្មីមួយទៀត របស់លោកឧកញ៉ាសុខ ធី ក្នុងទឹកប្រាក់ប្រមាណជាង២លានដុល្លារអាមេរិក ។ សំណុំរឿងថ្មីនេះស្ថិតក្នុងដៃលោក លី សុខលេង ចៅក្រមសើុបសួរសាលាដំបូង និងបានសាកសួរជនត្រូវចោទឧកញ៉ា ងិន មនោ ពេញមួយព្រឹកទើបចប់ ឲ្យអនុរក្សពន្ធនាគារនាំលោកងិន មនោ យកទៅឃុំបណ្តោះអាសន្តវិញ ។
បើតាមព័ត៍មានពីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ឧកញ៉ា ងិន មនោ ជាប់បណ្តឹងជាច្រើននិងពាក់ពន្ធប្រាក់រាប់លានដុល្លារអាមេរិកឯណោះ។
គួរបញ្ជាក់ថាសមត្ថកិច្ចនគរបាលព្រហ្មណ្ឌក្រសួងមហាផ្ទៃ វេលាម៉ោង២ រសៀលថ្ងៃទី១២នេះ បានបញ្ជូនលោកផ្កាយពីរយោធា និងជាឧញ៉ាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ សំណុំរឿងនេះបានស្ថិតនៅដៃលោកហឹុង ប៊ុនថន ព្រះអាជ្ញារងនៃអយ្យការអមសាលាដំបូង ធ្វើការសាកសួរ និងក្រោយពីសាកសួរតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការដាក់ជូនទៅខាងចៅក្រមសើុបសួរហើយ ។ គួររំលឹកថា
នៅថ្ងៃទី១១ មេសា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ និងមានងារជាឧកញ៉ាម្នាក់ ពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ ។ មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងបានបង្ហើបឲ្យដឹងថាឧកញ៉ាដែលសមត្ថកិច្ចឃាត់នោះឈ្មោះ ងិន មនោ មុខរបរជានាយកក្រុមហ៊ុនមួយ ។ មន្រ្តីនគរបាលបន្តថាលោកឧកញ៉ាងិន មនោ ត្រូវបានជនរងគ្រោះប្តឹងថាបាន ចេញសែកស្អុយលើទឹកប្រាក់ជាង១៦មឺុនដុល្លារអាមេរិក មិនតែប៉ុណ្ណោះលោកឧកញ៉ាងិន មនោបានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ទៀត រាប់សិបលានដុល្លារ ។ លោកឧកញ៉ា ងិន មនោ ប្រឈមនិងការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បបន្តនិតិវិធីទៀតផង៕
ដោយ សហការី