ម៉ូតូយ៉ាម៉ាហាប្រលះជាមួយរថយន្តកុងតឺន័របញ្ច្រាស់ទិសគ្នាស្លាប់ភ្លាមៗនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងខណៈជិះម៉ូតូបើកជែងរថយន្តមិនផុតក៏បះដៃចង្កូតដួលចូលខាងក្រោមកង់រថយន្តដែលបើកបញ្រាស់ទិសគ្នាកាលពីវេលាម៉ោង​៩និង១០​នាទី​ព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៦ នៅលើ​កំណាត់ផ្លូវជាតិ​លេខ​១ ស្ថិតនៅក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា មុនកើតហេតុមាន​រថយន្ត​កុងតឺន័រ​១​គ្រឿង ម៉ាក​ HOWO A7 ពណ៌​ទឹកមាស ផ្លាកលេខ 29C-49604 បើកបរ​ដោយ​ឈ្មោះ ដង ស៊ឹង​ហាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ ភូមិ​ថូវិ​ន​បាក់ ឃុំ​វាំង​ហាយ ស្រុក​វាំង​ចិច ខេត្ត​វាំង​ប៊ិន បើកបរ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើក៏​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ YAMAHA  Attila ពណ៌​ក្រហម ផ្លាកលេខ ​70-D1-02472 បើកបរ​ដោយឈ្មោះ លៀង សុខលី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បើកបរ​ពី​លិច​ទៅ​កើត បាន​បើក​ជែង​រថយន្តតែមិនផុតក៏ដួល​បោក​ក្បាល​ចូល​កង់​រថយន្ត​ខាងក្រោយបណ្តាលឲ្យ​ស្លាប់​ភ្លាមៗនៅ​និងកន្លែងកើតហេតុ​។

​បច្ចុប្បន្នសព​ស្ត្រី​រងគ្រោះត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​អ្នកបើកបរ​រថយន្ត​ត្រូវបានឃាត់ខ្លួន​ទុក​នៅ​ប៉ុស្ដិ៍​សង្កាត់​បាវិត​ ​រីឯ​មធ្យោបាយទាំង​២​គ្រឿងត្រូវ​សមត្ថកិច្ច​យើង​យក​មក​រក្សាទុក នៅ​គោលដៅ​ខាងកើត​មុខ​កូវ៉ា ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្តចាត់ការ​តាមនីតិវិធី៕

received_460474737432822

received_582279535252341

ដោយ៖ យឹមសុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print