កម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់រួមនិងញៀន១កញ្ចប់ត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខធ្វើការបង្ក្រាបបានបន្ទាប់ពីពួកគេបានលាក់ទុកនូវសារធាតុញៀនខុសច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនគឺ
ទី១-ឈ្មោះ សុន កុសល់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២-ឈ្មោះ នេត សីុម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងផ្សារដែក និងទី៣-ឈ្មោះ ហេង ហេន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងដែក អ្នកទាំង៣ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា។

លោក សុខ ឧត្តម មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើគឺ កម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌបានធ្វើល្បាតនៅផ្លូវ១០១១ ក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីការពារសុខសុវត្ថភាពជួនប្រជាពលរដ្ឋ ហើយក៏ប្រទះឃើញជនសង្ស័យបីនាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 10-3522 មានការសង្ស័យ ក៏ឃាត់សួនាំរនិងឆែកឆេរបានឃើញថ្នាំញៀន១កញ្ចប់តូចប្រភេទម៉ាទឹកកក ហើយក៏នាំជនសង្ស័យទាំង៣នាក់នេះយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ។ វត្ថុតាងចាប់យករួមមានម៉ូតូស្មាស់១គ្រឿង ថ្នាំក្រាមពណ៌ស ១កញ្ចប់តូច ទូរស័ព្ទ២គ្រឿងនិងខ្សែដៃ១ខ្សែ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានទិញថ្នាំញៀនយកទៅចែកគ្នាជក់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print