ខេត្តក្រចេះ ៈលោកឧត្តមសេនីយ៍ ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយនគរបាលគ្រប់មូលដ្ឋានតាំងពីថ្នាក់ប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាននិងស្នងការដ្ឋាន ត្រូវពង្រឹងវេនប្រចាំការ ដើម្បីត្រៀមលក្ខណះសម្រាប់អន្តរាគមបន្ទាន់ជូនពលរដ្ឋនៅរាល់សភាពការដែលកើតមានដោយប្រការណាមួយ។ លោកថ្លែងបែបនេះទៅកាន់លោកស្នងការរង នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦ ។ ក្នុងនោះលោកស្នងការនគរបាលខេត្តក្រចេះ បានជម្រុញឲ្យនគរបាលតាមបណ្តាប៉ុស្តិ៍-ស្រុកនិងក្រុង បន្តការខឹតខំបង្រ្កាបករណីគ្រឿងញៀន ទប់ស្កាត់បទល្មើសព្រហ្មទណ្ឌលួច ឆក់ ប្លន់ និងការបង្កើនវេនប្រចាំការអោយជាប់ជាប្រចាំសម្រាប់ត្រៀមអន្តរាគមទៅតាមការស្នើររបស់ប្រជាពលរដ្ឋ៕
ដោយ សុខ ខេមរា
...