ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំង៣ នៅលើពិភពលោកកំពុងទទួលរងការប្តឹងពីគ្រួសារជនរង្គ្រោះនៅក្នុងការវាយប្រហារភេរវកម្មក្នុងទីក្រុងបារីសកាលពីពេលកន្លងមក។
គេហទំព័រ CBS news កាលពីថ្ងៃទី១៥ ខែមិថុនា បានផ្សាយថា ឪពុករបស់ស្ត្រីរង្គ្រោះនៅក្នុងការបាញ់ប្រហារក្នុងទីក្រុងប៉ារីសកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ បានដាក់ពាក់បណ្តឹងប្តឹងក្រុមហ៊ុន Google, Facebook និង Twitter ដោយលោកចាត់ទុកថា ក្រុមហ៊ុនធំៗទាំង៣ នោះបានបំពានច្បាប់ដោយបានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយប្រហារពេលនោះ។ នៅក្នុងការវាយប្រហារនោះបានសម្លាប់មនុស្សដល់ទៅ ១៣០នាក់។
កាលពីថ្ងៃទី១៤ ខែមិថុនា ឪពុករបស់នាង Reynaldo Gonzalez ដែលស្លាប់នៅក្នុងការវាយប្រហារនោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការស្រុក នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ្ញា ដោយចោទប្រកាន់ក្រុមហ៊ុនទាំង៣ ខាងលើ មានចេតនា អនុញ្ញាត្តិឲ្យក្រុម IS ប្រើប្រាស់បណ្តាញខាងលើដើម្បីជ្រើសរើសខ្មាន់កំាភ្លើង នឹងរ៉ៃអង្គាសប្រាក់សម្រាប់សកម្មភាពវាយប្រហារ តាមរយៈបណ្តាញសង្គមខាងលើ។
នៅក្នុងពាក្យបណ្តឹងនោះបានបញ្ចាក់ថា «ប្រសិនបើក្រុមហ៊ុន Twitter, Facebook និង Google(Youtube) មិនអនុញ្ញាត្តិឲ្យក្រុមនោះប្រើប្រាស់បណ្តាញរបស់ខ្លួនទេនោះក្រុមនោះក៏មិនគ្មានការរីកចំរើន បង្កើនចំនួនខ្មាន់កាំភ្លើងនិងហិរញ្ញវត្ថុជាបន្តបន្ទាប់។ ការផ្តល់ឱកាសនោះធ្វើឲ្យក្រុម IS រីកចម្រើនជាបន្តបន្ទាប់ និងបន្តការវាយប្រហារនៅគ្រប់ទិសទីបណ្តាលឲ្យកូនស្រីរបស់លោកនាង Nohemi Gonzalez ស្លាប់នោះដែរ។ ការស្លាប់របស់ជនរង្គ្រោះស្លូតត្រង់ទាំងអស់ដោយការវាយប្រហារភេរវកម្មគឺផ្តើមចេញពីក្រុមហ៊ុនទាំងបីខាងលើ។
ចំណែកដំណាងក្រុមហ៊ុនទាំង៣បានប្រកាសថា ប្រសិនបើមានភស្តុតាងពីសកម្មភាពខុសច្បាប់ ខ្វះក្រមសីលធម៌ យើងនិងធ្វើការជាមួយក្រុមអ្នកច្បាប់។
នៅក្នុងពេលនោះក្រុមហ៊ុន Google បានឲ្យដឹងថា ក្រុមហ៊ុនមិនបានពិក្សាអ្វីពីបញ្ហាប្តឹងខាងលើនោះឡើយ ប៉ុន្តែបានបញ្ចាក់ថា ក្រុមហ៊ុននេះបានហាមផ្សព្វផ្សាយវីដីអូដែលមានខ្លឹមសារជ្រើសរើស និងជម្រុញឲ្យមានអំពើហឹង្សា ក្រុមហ៊ុននិងលុបចោលភ្លាមៗ។
តាមច្បាប់នៅអាមេរិក ក្រុមហ៊ុនអិនធឺណែត ត្រូវបានលើកលេងការទទួលខុសត្រូវចំពោះការប្រើប្រាស់ប្រព័ន្ធអិធឺណែតផ្សព្វផ្សាយឯកសាផ្សេងៗរបស់អតិថជន៕
ប្រែសម្រួល៖ សាធី