នគរ​បាលក្រុងសួងឃាត់ខ្លួនស្ត្រីម្នាក់ដែលជាជនសង្ស័យ ពីបទឆបោក យកខ្សែក កាឡៃដូរខ្សែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ​ ស្ត្រីម្នាក់ដែលជាជនសង្ស័យត្រូវបានកម្លាំងនគរ​បាលនៃអធិការដ្ឋាន នគរ​បាលក្រុងសួងចាប់ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆបោក យកខ្សែកកាឡៃ ដូរខ្សែករមាស។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៩និង២០ព្រឹក ថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្សារសួង ភូមិសួងលិច សង្កាត់សួង​ ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក ឈន សុធន អធិការនគរ​បាលក្រុងសួងបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុស្ត្រីដែលជាជនសង្ស័យ ឈ្មោះ មាង ធីខា អាយុ៤២ ឆ្នាំជនជាតិវៀតណាមមាន ស្រុកកណើត នៅស្រុកតៃនិញ​ ខេត្តតៃនិញ ប្រទេសវៀតណាម។ បច្ចុប្បន្ន ស្នាក់នៅខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាព មករកទិញខ្សែក មាស ទម្ងន់៥ ជីពីហាងលក់ មាស ឈ្មោះឆាយ ហុង ភេទប្រុសអាយុ៤៥ ឆ្នាំ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ពេលនោះ ឈ្មោះ តាំង យូហៀក ភេទស្រីអាយុ៤៣ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះក៏បានយកខ្សែក មាសទម្ងន់៥ជី ឱ្យទៅជនសង្ស័យជាអ្នកទិញមើល ​ពេលមើលរួចហើយ ជនសង្ស័យក៏ បានយកខ្សែក កាឡៃ របស់ខ្លួនហុចទៅឱ្យ ប្រពន្ធជនរងគ្រោះ វិញ។ បន្ទាប់ពីបានយកខ្សែក មាសសុទ្ធពី ម្ចាស់ហាងមាសរួចហើយបានគេចខ្លួន។

លោកអធិការនគរ​បាល ក្រុងសួង បានប្រាប់បន្តថា ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ច ប្រចាំការនៅផ្សារសួង និងជនរងគ្រោះ បានដេញតាមចាប់ឃាត់ខ្លួន ជនសង្ស័យ បាននិងដកហូត បានវត្ថុតាង ខ្សែក មាសសុទ្ធទម្ងន់៥ ជី ប្រគល់ឱ្យជនរងគ្រោះវិញ និងដកហូតខ្សែក កាឡៃចំនួន២ ខ្សែជារបស់ជនសង្ស័យ។

លោកអធិការ បានប្រាប់បន្ត ទៀតថា ស្ត្រីដែលជាជនសង្ស័យឈ្មោះ មាង ធីខា ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរ​បាលក្រុងសួង បំពេញសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕​

image image

ដោយៈ​ វណ្ណៈ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print