ខ្សែប្រយុទ្ធ Pedro របស់តោខៀវចង់ វិលត្រឡប់ទៅកាន់ Barcelona វិញ

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Pedro បានបង្ហើបឲ្យដឹងថា គាត់ ពិតជាចង់វិលត្រឡប់ទៅកាន់ក្លិបចាស់ Barcelonaនៅក្នុងប្រទេសអេស្ប៉ាញវិញ។

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះបានចំណាយពេលវេលាស្ទើរតែពេញមួយអាជីពបាល់ទាត់នៅក្នុងក្រុម Barcelona តែរូបគេបានចុះហត្ថលេខាផ្ទេរមកកាន់ ប្រទេសអង់គ្លេសចូលរួមក្រុមតោខៀវកាលពីខែសីហា ឆ្នាំ២០១៥។

គាត់មិនបានបញ្ចេញថ្វីជើងគួរឲ្យទាក់ទាញនោះឡើយដោយគ្រាន់តែស៊ុតបាល់បាន៨គ្រាប់ប៉ុណ្ណោះ។ ពេលនេះគាត់បាននិយាយជាមួយនឹងប្រធានក្លិប Barcelona លោក Josep Maria Bartomeu អំពីលទ្ធ ភាពដែលអាចផ្លាស់ទៅកាន់ប្រទេស អេស្ប៉ាញវិញ ។

Pedro បាននិយាយថា “សង្ឃឹមថាខ្ញុំនឹងអាចវិលត្រឡប់ទៅវិញតែខ្ញុំដឹងថាវាមិនមែនជាការងាយស្រួលទេ។ ខ្ញុំបាននិយាយជាមួយនឹងប្រធានក្លិបពេលយើងជួបគ្នានៅ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ខ្ញុំចង់ចូលនិវត្តន៍នៅ ក្នុងក្រុម Barcelona ។ ខ្ញុំបានចំណាយពេល១១ទៅ១២ឆ្នាំហើយនៅទីនោះ។ ពិសេស មិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំនៅទីនោះ”៕

Pedro_Barca_3414103b

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print