ខ្សឹបដាក់ត្រចៀក៖ សកម្មភាពកាប់ឈើ នៅស្រុកភ្នំក្រវាញនៅ តែកើតមានជាធម្មតា

ចែករំលែក៖

ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែបន្តកើតមានឥតឈប់ឈរ ព្រោះសមត្ថកិច្ចបង្ក្រាប តែឈ្មួញណាដែលមិនបង់លុយប៉ុណ្ណោះ ចំណែកឈ្មួញដែលបង់លុយប្រចាំជើងប្រចាំ សប្ដាហ៍ ឬប្រចាំខែអាចធ្វើអ្វីៗតាមអំពើចិត្ត។ ឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ទៅស្រុកក្រគរ ក្រុងពោធិ៍សាត់ និងទៅខេត្តបាត់ដំបងមួយចំនួនត្រូវបានគេដឹងថា ជា មន្ត្រីយោធាដែលមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ជាបង្អែកយ៉ាងរឹងមាំ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីរដ្ឋបាលព្រៃឈើបានដឹកនាំកម្លាំងចុះបង្ក្រាបសិប្បកម្មកែច្នៃឈើមួយកន្លែងនៅក្នុងភូមិស្វាយប៉ាក ឃុំព្រងឹល ស្រុកភ្នំក្រវាញ ហើយរឹបអូសឈើប្រណីតបានមួយចំនួនធំ។ ទោះជាយ៉ាងណាប្រភពមិនបានឲ្យដឹងពីការឃាត់ខ្លួនម្ចាស់ឈើយកទៅផ្ដន្ទាទោសតាមច្បាប់នោះទេ ពិសេស គេមានការសង្ស័យថា មកពីម្ចាស់រោងសិប្បកម្មកែច្នៃឈើក្នុងភូមិស្វាយប៉ាកគ្មានទំនាក់ ទំនងជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបត្រូវប្រឈមនឹងការបង្ក្រាប។ ប្រសិន បើម្ចាស់សិប្បកម្មកែច្នៃឈើប្រណីតចេះទំនាក់ទំនងបែងចែកផលប្រយោជន៍ជាមួយមន្ត្រី រដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតគឺអ្វីៗអាចប្រព្រឹត្តទៅដោយរលូនជាមិនខាន ។

តាមការអះអាងរបស់ពលរដ្ឋក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ នៅ ជាប់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពុងប្រឈមនឹងការកាប់រំលំអារច្រៀកធ្វើអាជីវកម្មខុស ច្បាប់យ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការ ទប់ស្កាត់ឡើយ ។

ជាងនេះទៅទៀតក្រោយពេលតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតក្រោមការគ្រប់ គ្រងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់គឺបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើកើតឡើង ខ្លាំងជាងមុនទៅទៀត ហើយឈើមួយចំនួនត្រូវគេដឹកចូលមកខេត្តកំពង់ស្ពឺឆ្លងកាត់ ខេត្តកំពតយកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកកំពង់ត្រាចជាបន្ត បន្ទាប់ ៕

abc-6-2

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print