ខ្សែបម្រើ Phil Foden របស់ Man City នឹងខកខានការប្រកួតប៉ះ Liverpool ដោយសារមានជំងឺ

ចែករំលែក៖

ខ្សែបម្រើវ័យក្មេង Phil Foden របស់ក្លិបមេឃខៀវ Manchester City នឹងអវត្តមានក្នុងការប្រកួត Premier League នៅក្នុងទឹកដីនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទល់នឹងក្រុម Liverpool បន្ទាប់ពីបានទទួលការវះកាត់ដើម្បីយកខ្នែងពោះវៀនចេញ។

គាត់ត្រូវបានគេដកចេញពីជ័យជម្នះ របស់អង់គ្លេសទល់នឹងក្រុមអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 កាលពីថ្ងៃអាទិត្យមុនការប្រកួតមិនយូរប៉ុន្មាន។

 ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះបានទទួលការវះកាត់នៅទីក្រុងឡុង បន្ទាប់ពីមានជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ហើយឥឡូវនេះត្រូវប្រឈមមុខនឹងការសម្រាកនៅខាងក្រៅដើម្បីជាសះស្បើយ។

 ក្លិប Man City បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថាឥឡូវនេះ Phil Foden នឹងត្រលប់ទៅ Manchester ដើម្បីចាប់ផ្តើមការស្តារនីតិសម្បទា។ គាត់នឹងមិនសមនឹងការប្រកួត Premier League ចុងសប្តាហ៍នេះនៅឯផ្ទះជាមួយ Liverpool ហើយវាមិនច្បាស់ទេនៅដំណាក់កាលនេះថា តើគាត់នឹងមិនអាចលេងបានរយៈពេលប៉ុន្មាននោះទេ

 ក្រុមម្ចាស់ជើងឯក Premier League ត្រូវប្រឈមមុខនឹងរយៈពេលមមាញឹក ខណៈដែលពួកគេប្រកួតប្រជែងលើទីលានទាំង៣។Man City មាន៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League Arsenal ដោយមួយប្រកួតក្នុងដៃ។ ក្រុម នេះមានការប្រកួតលីកចំនួន៥ក្នុងខែមេសា រួមទាំងការជួបជាមួយក្រុមកាំភ្លើងធំនៅកីឡដ្ឋាន Etihad នៅថ្ងៃទី២៦ ខែមេសាខាងមុខ។

 ក្រុមរបស់លោក Pep Guardiola ក៏ត្រូវជួបជាមួយក្រុម Bayern Munich ក្នុងជើងទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌChampions League របស់ខ្លួននៅថ្ងៃទី១១ ខែមេសា និងត្រូវជួបជាមួយក្រុម Sheffield United ក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែមេសា។

 ខណៈដែលក្រុម Man City មិនបានផ្តល់ពេលវេលាសម្រាប់ការជាសះស្បើយរបស់ Foden គេហទំព័រសេវាសុខភាពជាតិបានឲ្យដឹងថា អ្នកដែលបានវះកាត់ខ្នែងពោះវៀនគួរតែអាចត្រលប់មកសកម្មភាពធម្មតាវិញក្នុងរយៈពេល២៣សប្តាហ៍ ទោះបីជាអ្នកប្រហែលជាត្រូវជៀសវាងសកម្មភាពដែលខ្លាំងជាងនេះក្នុងរយៈពេល៤ទៅ៦សប្តាហ៍បន្ទាប់ពីការវះកាត់ក៏ដោយ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print