ផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង​ រងការខូចខាត​ដោយសារភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ នៅស្រុកសំឡូត និងស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត នៅព្រឹកថ្ងៃអង្គារទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នងផ្ទះ និងរបើកដំបូល ២៣ខ្នងផ្ទះ ស្មើនឹង ៣៦គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន ០៥ខ្នងផ្ទះ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្រុកសំឡូត និងស្រុករតនមណ្ឌល។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់នេះ​ បានកេីតឡេីង​ស្ថិត​នៅ​ក្នុងឃុំអូរសំរិល ស្រុកសំឡូត និងនៅស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ភូមិ​។ 

លោកវរសេនីយ៍ទោ ម៉ែន រីម បន្តថា ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះមានដូចជា៖

-ភូមិអូរចេកក្រោមចំនួន ១១ខ្នងផ្ទះ ។

-ភូមិអូររអូរំចេកចេកលើ ១៩ខ្នងផ្ទះ ។

-ភូមិចម្លងរមាំងក្រោម ៤ខ្នងផ្ទះ ។

បេីតាមប្រភពព័ត៍មាន​អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះ ក្នុងឃុំចំនួន ០២ នៅត្រង់ចំណុចភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ១.ឈ្មោះ ប៊ុន ថេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៥m) ខូចខាត:ទាំងស្រុង ២.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៦m) ខូចខាត:របើកដំបូលស័ង្កសីចំនួន ២៥សន្លឹក ។ នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ១.ឈ្មោះ ហន សារ៉ាន់ ភេទស្រី អាយុ៤៣ ឆ្នាំ រស់នៅភូមិកណ្តាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៣m) ខូចខាត:ទាំងស្រុង ។

...

សមត្ថកិច្ចបានបន្ត​ថា​ ករណីភ្លៀងធ្លាក់លាយខ្យល់កន្រ្ទាក់នាពេលនេះ មិនមានប្រជាពលរដ្ឋណាមួយរងគ្រោះថ្នាក់អ្វីឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំឡូត និងស្រុករតនមណ្ឌលបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print