ភ្នំពេញ : នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក ជាមេទ័ពមួយរូប ឆ្លងកាត់ការហ្វឹកហាត់ ផ្នែកកងទ័ព ដ៏មានភាពស្ទាត់ជំនាញ និងជាកូនខ្មែរ១រូប បានសិក្សាជាមួយបរទេស នៃប្រទេសមហាអំណាច ទទួលបានលទ្ធផលល្អ យកកិត្តិយស មកជូនប្រទេសជាតិ និងក្រុមគ្រួសារ ។
សូមបញ្ជាក់ថា, ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ នៃរូបថតពីការហ្វឹកហ្វឺនរបស់ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កាលពីជាង១០ឆ្នាំមុន ! មើលហើយ សូមសរសើរ ពីសមត្ថភាព ការតស៊ូ ប្រឹងប្រែង ហ្វឹកហាត់ បង្ហាញពីភាពក្លាហាន និងអង់អាច ។
សូមជម្រាបជូនថា, ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងរបស់យើងក្នុងការចាប់យកប្រៀបប្រយុទ្ធ។
សួរថាតើការលោតចុះពីលើឧទ្ធម្ភាគចក្រដែលមានរយៈកំពស់ខ្ពស់ពីដីដោយពឹងលើខ្សែពួរមួយខ្សែ ជាពិសេសក្នុងតំបន់គ្រោះថ្នាក់ មានហារនិភ័យទេ? ប្រាកដណាស់គឺមាន។
ប៉ុន្តែយើងមិនអាចយកហារនិភ័យនោះធ្វើជាឧបសគ្គ ហើយមិនហ៊ានលោតចុះដោយរហ័សនោះទេ (ជាពិសេសនៅពេលដែលយើងជាមនុស្សទីមួយដែលត្រូវលោតចុះ)
សម្គាល់៖ រូបថតពីការហ្វឹកហ្វឺនរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត កាលពីជាង១០ឆ្នាំមុន) ៕
ដោយ : សិលា