ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត នៅព្រឹកថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នងផ្ទះ និងរបើកដំបូល ២៣ខ្នងផ្ទះ ស្មើនឹង ៣៦គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន ០៥ខ្នងផ្ទះ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្រុកសំឡូត និងស្រុករតនមណ្ឌល។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ករណីភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់នេះ បានកេីតឡេីងស្ថិតនៅក្នុងឃុំអូរសំរិល ស្រុកសំឡូត និងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ភូមិ។
លោកវរសេនីយ៍ទោ ម៉ែន រីម បន្តថា ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះមានដូចជា៖
-ភូមិអូរចេកក្រោមចំនួន ១១ខ្នងផ្ទះ ។
-ភូមិអូររអូរំចេកចេកលើ ១៩ខ្នងផ្ទះ ។
-ភូមិចម្លងរមាំងក្រោម ៤ខ្នងផ្ទះ ។
បេីតាមប្រភពព័ត៍មានអធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះ ក្នុងឃុំចំនួន ០២ នៅត្រង់ចំណុចភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ១.ឈ្មោះ ប៊ុន ថេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៥m) ខូចខាត:ទាំងស្រុង ២.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៦m) ខូចខាត:របើកដំបូលស័ង្កសីចំនួន ២៥សន្លឹក ។ នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ១.ឈ្មោះ ហន សារ៉ាន់ ភេទស្រី អាយុ៤៣ ឆ្នាំ រស់នៅភូមិកណ្តាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ផ្ទះទំហំ៤m x៣m) ខូចខាត:ទាំងស្រុង ។
សមត្ថកិច្ចបានបន្តថា ករណីភ្លៀងធ្លាក់លាយខ្យល់កន្រ្ទាក់នាពេលនេះ មិនមានប្រជាពលរដ្ឋណាមួយរងគ្រោះថ្នាក់អ្វីឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំឡូត និងស្រុករតនមណ្ឌលបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕ដោយ៖សហការី