(ប៉ៃលិន)៖ កាលពីនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ បានចូលរួមជាគណៈអធិបតីក្នុងការផ្តល់ពានជ័យលាភីដល់កីឡាករ សិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣។ ដោយការប្រកួតកីឡាចម្រុះនេះមានកីឡាករបាល់ទាត់ចំនួន០៤ក្រុម, បាល់ទះប្រុស ស្រីចំនួន ០៦ក្រុម, បាល់បោះប្រុស ស្រីចំនួន ០៤ក្រុម និងអត្តពលកម្មចំនួន ០៨ក្រុមដែលមានកីឡាករ កីឡាការិនីសរុប ២៤០នាក់ ស្រី ១៣២នាក់។ ការប្រកួតនេះមានរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ។
ក្រោយពីការប្រកួតបានបញ្ចប់ ចំពោះវិញ្ញាសានីមួយៗទទួលបានលទ្ធផលដូចខាងក្រោម៖
– វិញ្ញាសាបាល់ទាត់ ជ័យលាភីលេខ១ ទទួលបាន ថវិកា២លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។
– ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន១លាន៥សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។
– វិញ្ញាសាបាល់ទះ ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។
– ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។
– ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ៣មួយ និងបាល់ទាត់ចំនួន២គ្រាប់ ។
– វិញ្ញាសាបាល់បោះ ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។
– ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។
– ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ៣មួយ និងបាល់ចំនួន៦គ្រាប់ ។
– វិញ្ញាសាអត្តពលកម្ម ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៦០ម៉ឺនរៀល ពានធំជើងឯកកីឡាចំនួន១ ។
– ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៥០ម៉ឺនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ។
– ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងទង់ចំណាត់ថ្នាក់លេខ៣មួយផងដែរ។ដោយ,ស សារ៉េត