តំណាងរាស្ត្រអង់គ្លេសស្និទ្ធជាមួយអឺរ៉ុបត្រូវបាញ់សម្លាប់កណ្តាលទីក្រុង

ចែករំលែក៖

លោកស្រី​ Jo Cox តំណាងរាស្ត្រអង់គ្លេសស្និទ្ធជាមួយអឺរ៉ុបរងការបាញ់សម្លាប់នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃទី​១៦ ខែមិថុនា ក្នុងតំបន់​ Birstall ស្រុង ​West Yorkshire ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្តៅទៅលើផ្ទៃមុខរបស់លោកស្រី Jo Cox អាយុ៤១ឆ្នាំ មកពីគណបក្សពលករ ដែលជាគណបក្សប្រឆាំង រងការបាញ់សម្លាប់ពេលលោកស្រីត្រៀមជួបពិភាក្សាជាមួយពលរដ្ឋនៅតំបន់ Birstall ជិនទីក្រុង Leeds ភាគខាងជើងប្រទេសអង់គ្លេស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីតំណាងរាស្ត្រខាងលើ​រងការវាយប្រហារដោយកាំបិតនិងកាំភ្លើង។ ប៉ូលិសតំបន់​West Yorkshire បានឲ្យដឹងថា បុរសវ័យ​៥២ឆ្នាំត្រូវបានចាប់ខ្លួនជាមួយនឹងអាវុធក្នុងនោះមានកាំភ្លើង។ បុរសដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Tommy Mair នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារខាងលើនោះឡើយ។

និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ម្ចាស់ហាងកាហ្វេ Clarke Rothwell បញ្ចាក់ថា ខ្មាន់កាំភ្លើងបានស្រែកថា «ប្រទេសអង់គ្លេសគឺទីមួយ» ពី២ទៅ៣លើកមុនពេលបាញ់សម្លាប់​លោកស្រី​ Jo Cox ។ ម្ចាស់ហាងខាងលើបានបញ្ចាក់ថា បុរសនោះបានបាញ់ទៅលើលោកស្រី​ Jo Cox  ដល់ទៅពីរលើកគឺលើកក្រោយបាញ់ចំមុខ។

ហេតុការខាងលើកើតឡើងក្រោយរយៈពេលមួយសប្តាហ៍ដែលអង់គ្លេសត្រៀមលក្ខណធ្វើប្រជាមតិថា តើគួតតែនៅឬចាកចេញពីសហគមន៍អឺរ៉ុប។ សភាអង់គ្លេសបានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់​ទុក្ខផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក៏បានលុបចោលដំណើរទៅកាន់តំបន់​ Gibratar ជាផ្នែកមួយនៃយុទ្ធនាការដើម្បីអូសទាញពលរដ្ឋឲ្យគាំទ្រអង់គ្លេសនៅក្នុងសហគមន៍អឺរ៉ុប។

ការស្លាប់របស់ Jo Cox គឺជាសោដនាដកម្មមួយ លោកស្រីគឺជាមនុស្សល្អ មានករយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលលោកស្រីគ្រប់គ្រង ។ ការស្លាប់របស់លោកស្រី​បានបន្សល់ទុកកូនតូចពីរនាក់ ។ នាយករដ្ឋមន្ត្រី កាមឺរ៉ុន ក៏បានរំលែកទុកជាមួយស្វាមី និងកូនទាំងពីរនោះដែរ។

លោកស្រី ​Jo cox គឺជាដំណាងរាស្ត្រទីមួយនៅអង់គ្លេសគឺជាត្រូវគេធ្វើឃាតបន្ទាប់ពីតំណាងរាស្ត្រ Ian Gow ដែលរងការវាយប្រហារដោយបផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តកាលពីឆ្នាំ​១៩៩០ នៅសាធារណរដ្ឋ Ireland ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print