លោកស្រី Jo Cox តំណាងរាស្ត្រអង់គ្លេសស្និទ្ធជាមួយអឺរ៉ុបរងការបាញ់សម្លាប់នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងតំបន់ Birstall ស្រុង West Yorkshire ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្តៅទៅលើផ្ទៃមុខរបស់លោកស្រី Jo Cox អាយុ៤១ឆ្នាំ មកពីគណបក្សពលករ ដែលជាគណបក្សប្រឆាំង រងការបាញ់សម្លាប់ពេលលោកស្រីត្រៀមជួបពិភាក្សាជាមួយពលរដ្ឋនៅតំបន់ Birstall ជិនទីក្រុង Leeds ភាគខាងជើងប្រទេសអង់គ្លេស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីតំណាងរាស្ត្រខាងលើរងការវាយប្រហារដោយកាំបិតនិងកាំភ្លើង។ ប៉ូលិសតំបន់West Yorkshire បានឲ្យដឹងថា បុរសវ័យ៥២ឆ្នាំត្រូវបានចាប់ខ្លួនជាមួយនឹងអាវុធក្នុងនោះមានកាំភ្លើង។ បុរសដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Tommy Mair នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារខាងលើនោះឡើយ។
និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ម្ចាស់ហាងកាហ្វេ Clarke Rothwell បញ្ចាក់ថា ខ្មាន់កាំភ្លើងបានស្រែកថា «ប្រទេសអង់គ្លេសគឺទីមួយ» ពី២ទៅ៣លើកមុនពេលបាញ់សម្លាប់លោកស្រី Jo Cox ។ ម្ចាស់ហាងខាងលើបានបញ្ចាក់ថា បុរសនោះបានបាញ់ទៅលើលោកស្រី Jo Cox ដល់ទៅពីរលើកគឺលើកក្រោយបាញ់ចំមុខ។
ហេតុការខាងលើកើតឡើងក្រោយរយៈពេលមួយសប្តាហ៍ដែលអង់គ្លេសត្រៀមលក្ខណធ្វើប្រជាមតិថា តើគួតតែនៅឬចាកចេញពីសហគមន៍អឺរ៉ុប។ សភាអង់គ្លេសបានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក៏បានលុបចោលដំណើរទៅកាន់តំបន់ Gibratar ជាផ្នែកមួយនៃយុទ្ធនាការដើម្បីអូសទាញពលរដ្ឋឲ្យគាំទ្រអង់គ្លេសនៅក្នុងសហគមន៍អឺរ៉ុប។
ការស្លាប់របស់ Jo Cox គឺជាសោដនាដកម្មមួយ លោកស្រីគឺជាមនុស្សល្អ មានករយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលលោកស្រីគ្រប់គ្រង ។ ការស្លាប់របស់លោកស្រីបានបន្សល់ទុកកូនតូចពីរនាក់ ។ នាយករដ្ឋមន្ត្រី កាមឺរ៉ុន ក៏បានរំលែកទុកជាមួយស្វាមី និងកូនទាំងពីរនោះដែរ។
លោកស្រី Jo cox គឺជាដំណាងរាស្ត្រទីមួយនៅអង់គ្លេសគឺជាត្រូវគេធ្វើឃាតបន្ទាប់ពីតំណាងរាស្ត្រ Ian Gow ដែលរងការវាយប្រហារដោយបផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តកាលពីឆ្នាំ១៩៩០ នៅសាធារណរដ្ឋ Ireland ៕
ប្រែសម្រួល៖ សាធី