ក្រសួងសុខាភិបាល : សូមពិសារទឹកឱ្យបានគ្រប់គ្រាន់លេីសពី២លីត្រក្នុងមួយថ្ងៃ​ បេីទោះជាមិនស្រេកទឹកក៏ដោយ

ចែករំលែក៖

ភ្នំពេញ ; អាកាសធាតុក្តៅទៅក្តៅទៅហេីយ! សូមប្រជាជនទាំងអស់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ។ សូមពិសារទឹកឱ្យបានគ្រប់គ្រាន់លេីសពី២លីត្រក្នុងមួយថ្ងៃ​ បេីទោះជាមិនស្រេកទឹកក៏ដោយ។ នេះជាការបញ្ជាក់ពីក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣

ក្រសួងសុខាភិបាលបានបញ្ជាក់ថា : កុំស្ថិតនៅក្រោមកំដៅថ្ងៃផ្ទាល់យូរពេក។ សូមប្រយ័ត្ននូវភាពអាចឆេះផ្ទះសម្បែងផងដែរ! សូមរីករាយ​ សុខភាពល្អ​ និងសុវត្ថិភាព​ នាឱកាសចូលឆ្នាំប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខនេះ! សួស្តីឆ្នាំថ្មី​ ២០២៣! ។
សូមបញ្ជាក់ថា, ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស​ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ​ និងមានផ្គររន្ទះ លាយលំនិងខ្យល់កន្ត្រាក់ ( ចាប់ពីថ្ងៃទី២៩ ខែមីនា – ៤ ខែមេសា ឆ្នាំ២០២៣ )។

នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ ៖
– ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល
– ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន) ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
– អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅ
ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
– អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។…
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕

...

 

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print