លោកយាយ កែវ ទូច អាយុ ១០១ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ បច្ចុប្បន្នមានទីលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ  : វេលាម៉ោង១១:៣០នាទី ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកព្រៃនប់ និងលោក ខូវ ថានិត មេឃុំវាលរេញ បានអញ្ជើញចុះសួរសុខទុក្ខ និងបន្តនាំយកអំណោយដ៏ថ្លៃថ្លា របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឧបត្ថម្ភជូនដល់លោកយាយ កែវ ទូច អាយុ ១០១ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ បច្ចុប្បន្នមានទីលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា រយ:កាលកន្លងមក ដោយមើលឃើញពីទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ គ្មានផ្ទះសម្បែងជ្រកកោនសមរម្យដូចគេឯង ម្យ៉ាងទៀតជាស្រីមេម៉ាយក្រីក្រផងនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏មានសទ្ធាចិត្តជ្រះថ្លាជួយសាងសង់ផ្ទះមួយខ្នងសម្រាប់លោកយាយ។

អំណោយដែលលោកយាយទទួលបានពេលនេះ គឺបង្ហាញការយកចិត្តដាក់ក្នុងមនោសញ្ចេតនាប្រកបក្តីស្រលាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ដែលខិតជិតមកដល់នាពេលខាងមុខ ជូនដល់លោកយាយ រួមមាន÷

 – អង្ករ  ចំនួន ០២បាវ ស្មើនឹង ៥០គីឡូក្រាម

 – មីសួរ ចំនួន ០២ដុំ

 – មីថៃ  ចំនួន ០២កេស

 – ទឹកត្រចៀកកាំ ចំនួន ០២កេស

 – ទឹកដោះគោឆៅ ចំនួន ០២ឡូ

 – ទឹកត្រីទន្សាយ ចំនួន ០២យួរ

 – ទឹកសុីអុីវ ចំនួន ០២យួរ

 – ស្ករស ចំនួន ០២គីឡូក្រាម

 – ប៊ីចេង ចំនួន ០២កញ្ចប់

 – អាវស ដូនជី ចំនួន ០២

 – សំពត់ ដូនជី ចំនួន ០២

 – ក្រមាពានា ចំនួន ០១

 -ថវិកា ចំនួន ៤០០,០០០រៀល។

 ការជួយ ប្រជាពលរដ្ឋ ជួបការលំបាក ចាស់ជរា ពិតជា បានចូលចំណែកជួយសង្គម តាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបាន ចុះតាមមូលដ្ឋាន សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងជួយឧបត្ថម្ភ គ្រប់ទីកន្លែង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print