ជនសង្ស័យចូលគាស់ ផ្ទះប្រជាពលរដ្ឋលួចទ្រព្យអស់មួយចំនួនធំ នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខណះផ្ទះមួយខ្នងត្រូវជនសង្ស័យមិនស្គាល់មុខ បានធ្វើសកម្មភាពចូលគាស់ចំរឹង បង្អួចផ្ទះចូលលួចទ្រព្យមួយចំនួនធំនិងគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានខណៈម្ចាស់ផ្ទះបិតទ្វាចាក់សោរទុកចោល។ហេតុការណ៏ភ្ញាក់ផ្អើកនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣

ស្ថិតនៅត្រង់ចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍។យោងតាមសមត្ថកិច្ចបានបង្ហើបអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះអ៊ុយ ថន អាយុ៧៣ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកសម្ភារះដែលបាត់បង់រួមមានប្រាក់ដុល្លារជាង៥០០០ដុល្លារនិងមាសចំនួន៤ជី។

ប្រភពបន្តថាកាលពីវេលាយប់ ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះចូលលួចទ្រព្យមួយកើតឡើងស្ថិតនៅត្រង់ចំណុចភូមិស្វាយអាណាតឃុំញរ ស្រុកកំពង់រោទិ៍ ម្ចាស់ផ្ទះឈ្មោះអ៊ុយ ថនភេទប្រុសអាយុ៧៣ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ។

ប្រភពបន្តថានៅ វេលាម៉ោង៧និង៣០នាទី ថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ មានឈ្មោះរៀម ភក្តី ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ត្រូវជាក្មួយជីដូនមួយម្ចាស់ផ្ទះមកធ្វើសំណង់និងឈ្មោះភោគ រដ្ឋា​ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរជាងសំណង់មានទីលំនៅ

ភូមិព្រៃត្រុំឃុំញរឃើញក៏បានទូរសព្ទ័ប្រាប់អ៊ុំដែលជាម្ចាស់ផ្ទះថាមានចោរគាស់ផ្ទះ និងសម្ភារះទ្រព្យសម្បត្តិអស់មួយចំនួនធំទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ពាក់ព័ន្ធ​​ នឹង​ករណីខាងលើដែរលោកហែមសាមុត អធិការនគរបាលស្រុកកំពង់រោទ៏ បានអោយដឹងតាមតេឡេក្រាមនៅថ្ងៃទី២ខែមេសាឆ្នាំ២០២៣នេះថាករណីនេះលោកមិនទាន់បានទទួលបានព័ត៏មានខាងលើនេះឡើយចាំលោកធ្វើការស្រាវជ្រាវបន្ថែម។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print