ឃាត់ខ្លួនអ្នកលេងកាំបិតផ្គាក់និងពូថៅដៃម្នាក់ក្នុងចំណោម៥នាក់ ក្រោយកាប់គូទំនាស់៣នាក់ឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើង២ក្រុមមានគ្នាប្រមាណ៨នាក់បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបណ្ដាលឱ្យ

ភាគ្គីម្ខាងរងរបួសហូរឈាមស្រោចខ្លួន(ធ្ងន់)ដល់ទៅចំនួន០៣នាក់ ចំណែកភាគ្គីបង្កជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ផងដែរ ក្នុងចំណោម

បក្សពួកចំនួន០៥នាក់ ។

    យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថា នៅវេលាពាក់កណ្ដាលអធ្រាត្រមានក្មេងទំនើង១ក្រុមមានប្រមាណ០៥នាក់ មធ្យោបាយម៉ូតូ២គ្រឿងបានប្រើប្រាស់កាំបិតផ្គាក់និងពូថៅជិះម៉ូតូដេញកាប់គូទំនាស់១ក្រុមផ្សេងទៀតដែលមានគ្នាចំនួន០៣នាក់កំពុងជិះម៉ូតូ១គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ បណ្ដាលឲ្យភាគ្គីម្ខាងរងរបួសធ្ងន់ចំនួន០៣នាក់ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយក្រោយកើតហេតុលោក វរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ រួមទាំងវត្ថុតាង(កាំបិតនិងពូថៅ)។

    របាយការណ៍នគរបាលក្រុងពោធិ៍សាត់បន្តថា ជនរងរបួសទី១-ឈ្មោះ ផុន កក្កដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសក្បាលលើត្រចៀកខាងឆ្វេង(ធ្ងន់)។ ទី២ -ឈ្មោះ អ៊ុំ រ៉ាចន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសខ្នងផ្នែកខាងស្ដាំ(ធ្ងន់)និងទី៣-ឈ្មោះ ទូច យូលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសប្រអប់ដៃខាងឆ្វេង(ធ្ងន់)។

...

    របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនក្នុងចំណោម៥នាក់ ឈ្មោះ ស្នូក សារុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសំបួរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។  វត្ថុតាងដកហូត(កាំបិត១ និងពូថៅ១) ជនសង្ស័យ(ស្នូក សារុន)បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តប្រាកដមែន  បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print