Updated ៈ​ បាញ់សម្លាប់ប្រពន្ធរួចបាញ់​ ខ្លួនឯងស្លាប់តាមក្រោយនៅបន្ទប់ទឹក​សង្ស័យរឿងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញៈ​ មានករណីបាញ់សម្លាប់ប្រពន្ធយ៉ាងឃោឃៅក្នុងថ្លុកឈាម​ រួចហើយជនដៃដល់ជាប្តីបាញ់សម្លាប់ខ្លួនឯងជាក្រោយនៅបន្ទប់ទឹក​ សង្ស័យជារឿងប្រច័ណ្ឌ​ កាលពីវេលាម៉ោង២០និង៤៥នាទី​ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៦ថ្ងៃ​ ឋិតតាមបណ្តោយផ្លូវជាតិលេខ៤​ចំនុចភូមិព្រៃបឹង​ សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យ។​
សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះជាប្រពន្ធឈ្មោះ​ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ​ មុខរបរបើកហាងវេលុយវីង​ យីហោប្រជាប្រិយ៌​ ។ ដោយឡែកជនដៃដល់ជាប្តី​ ឈ្មោះ​ លី អៀងសៅ អាយុ៥០ឆ្នាំ​ មុខរបរ​ ជាមន្ត្រីរដ្ឋបាលព្រៃឈើ​ស្លាប់ក្នុងបន្ទប់ទឹកទាំង២នាក់។
ចំពោះករណីនេះមិនទាន់ដឹងបណ្តាលមកពីរឿងអ្វីនៅឡើយទេពីព្រោះក្នុងផ្ទះ​ មានតែជនរងគ្រោះពីរនាក់ប្តីប្រពន្ធកូន២នាក់និងឈ្នួលម្នាក់។​ ប៉ុន្តែសង្ស័យថាជារឿងប្រច័ណ្ឌ។
បច្ចុប្បន្នកំពុងរង់ចាំនគរបាលជំនាញធ្វើកោសល្យវិច្ច័យ៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print