ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ណេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៧នាក់ ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៣ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មានកត្តាល្បឿន ៦លើក មិនគោរពសិទ្ធិ ២លើក និងបត់មិនប្រកាន់ស្តាំ ៣លើក។
សូមរម្លឹកដែរថា កាលពីថ្ងៃទី០២ ខែមេសាម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៦នាក់ ។ ចំពោះករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធិ ២លើក បត់មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក៕ដោយ៖សហការី