ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង ម៉ូតូ ៣៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៩គ្រឿង មានម៉ូតូចំនួន ១៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី០២ ខែមេសាម្សិលមិញនេះដែរ មានចំនួនគោលដៅសរុប ៨២គោលដៅ ក្នុងនោះយានយន្តចូលគោលដៅចំនួន ១៨៩គ្រឿង ម៉ូតូ ១៨គ្រឿង ជាក់ស្ដែងរកឃើញយានយន្តល្មើសសរុបចំនួន ៦៦គ្រឿង មានម៉ូតូចំនួន ១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានោះ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ៕ដោយ៖សហការី