មនុស្សស្លាប់ ៣នាក់ និងរងរបួស ១៦នាក់​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី០៣​ ខែមេសា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ណេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៧នាក់ ។​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៣ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មានកត្តាល្បឿន ៦លើក មិនគោរពសិទ្ធិ ២លើក និងបត់មិនប្រកាន់ស្តាំ ៣លើក។ 

...

សូមរម្លឹកដែរថា​ កាលពីថ្ងៃទី​០២​ ខែមេសា​ម្សិលមិញនេះ​ ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៦នាក់ ។​ ចំពោះ​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធិ ២លើក បត់មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print