ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះឆែកត្រួតពិនិត្យផ្ទះជនជាតិចិនដែលជំរិតតាមប្រព័ន្ធInternet ចំនួន៣ទីតាំង ហើយដកហូតបានសម្ភារប្រព្រឹត្តផ្សេងៗ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
ទីតាំងទី១គឺស្ថិតនៅផ្ទះល្វែងមួយកន្លែង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទីតាំងទី២គឺស្ថិតនៅភូមិទំនប់១ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទីតាំងទី៣គឺនៅចំណុចផ្ទះល្វែង ក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិបីយ៉ាត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដោយឡែកទីតាំង២ខាងលើសមត្ថកិច្ចពុំបានរកឃើញអ្វីទេ ជនជាតិចិនបានបន្សល់ទុកតែអីវ៉ាន់ ហើយជនជាតិចិនទាំង៨នាក់ ក្នុងនោះស្រីម្នាក់ ដែលកម្លាំងអន្តោប្រវេសន៍ឃាត់ខ្លួនមកពីខណ្ឌឫស្សីកែវ រួចនាំយកមកចង្អុលបង្ហាញទីតាំងដែលប្រព្រឹត្តបទល្មើសនេះ៕
ដោយ៖ តុង សីហា
...