រថយន្តបុកម៉ូតូបណ្ដាឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តមិនស្គាល់ម៉ាកបើកលឿនជ្រុលទៅបុកម៉ូតូដែលបើកបញ្ច្រាស់ទិសបណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤  គីឡូម៉ែត្រលេខ៣៨-៣៩ នៅចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ។

ប្រភពព័ត៌មានពីកន្លែកកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1F -8088 បើកបរដោយឈ្មោះ ង៉ែត សារិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តក៏បើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសពជនរងគ្រោះយកទៅតំកល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំក្រុមគ្រួសារមកទទួល រីឯម៉ូតូខូចខាតកំរិតធ្ងន់ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ៕

IMG-20160618-WA0001

IMG-20160618-WA0000

ដោយ៖ សេនាសក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print