ផ្លូវលំមួយខ្សែរប្រវែងជាង១០គីឡូម៉ែត្រកំពុងរងការបំផ្លាញពីរថយន្តយីឌុបធំៗដឹកថ្មម៉ាបចេញពីក្រុមហ៊ុន

ចែករំលែក៖

ខេត្តក្រចេះ៖ ផ្លូវលំ១ខ្សែរមានប្រវែងប្រមាណជាង១០គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៧ ត្រង់ចំនុចភ្នំព្រិច ចូលទៅក្រុមហ៊ុនវាយថ្មម៉ាប នៅចំនុចល្វៀងជ័យ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តយីឌុបធំៗដឹកថ្មម៉ាបចេញពីក្រុមហ៊ុន ។ ចំណែកពលរដ្ឋរស់នៅសងខាងផ្លូវលំមួយខ្សែរនេះបានស្នើរឲ្យក្រុមហ៊ុនត្រូវជួសជុលផ្លូវមួយខ្សែរនេះឡើងវិញ ព្រោះផ្លូវនេះខូចដោយសាររថយន្តដឹកថ្មរបស់ក្រុមហ៊ុន ។

ពលរដ្ឋជាច្រើននាក់បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មករស់នៅទីនេះតាំងពីមានផ្លូវល្អធ្វើដំណើរទៅមកស្រួលមិនមានជង្ហុកនិងភួក តែក្រោយពីមានក្រុមហ៊ុនវាយថ្មមកបោះទីតាំងនៅក្នុងមូលដ្ឋានពួកគាត់រស់នៅ បានដឹកជញ្ជូនថ្មម៉ាបតាមរថយន្តធំៗធ្វើឲ្យស្រុតខូចផ្លូវបង្កឲ្យមានទឹកដក់ ​ជង្ហុកធំៗ ពិបាកក្នុងការធ្វើដំណើរទៅមករបស់អ្នកភូមិ ។

ពលរដ្ឋម្នាក់ឈ្មោះ ហែន អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល បានឲ្យថា ក្រុមហ៊ុនថ្មម៉ាបនៅតំបន់នេះមានច្រើនក្រុមហ៊ុនដែលបានមកបោះទីតាំងធ្វើអាជីវកម្មនៅក្នុងឃុំស្វាយជ្រះ នេះ ។ តែលោកស្គាល់ច្បាស់តែក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ឬទ្ឋី ដែលកំពុងតែធ្វើអាជីវកម្មដឹកជញ្ជូនថ្មសព្វថ្ងៃនេះ ។

លោកបន្តថា នៅក្នុងទីតាំងក្រុមហ៊ុនវាយថ្មនីមួយៗ​គឺពួកគេបានប្រើរំសែវដើម្បីបំផ្ទុះបំបែកផ្ទាំងថ្មធំៗ ដែលគេហៅថាថ្មម៉ាប ដើម្បីដឹកជញ្ជូនតាមរថយន្តយីឌុបធំៗចេញពីតំបន់នេះចូលទៅក្នុងរោងចក្រកែច្នៃថ្ម នៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ហើយបានបង្កឲ្យខូចផ្លូវក្នុងមូលដ្ឋានលោករស់នៅ ។ ជាងនេះទៀតលោកក៏បារម្មពីសុវត្ថភាពអ្នកធ្វើដំណើរតាមដងផ្លូវដោយសារតែរថយន្តដឹកថ្មមិនបានចងរិតថ្មឲ្យបានត្រឹមត្រូវដោយខ្លាចធ្លាក់ថ្មត្រូវអ្នកធ្វើដំណើរ ចំណែកអ្នកបើកបររថយន្តវិញ បើកលឿន មានពេលខ្លះអ្នកដែលធ្វើចរាចរណ៍ច្រាសទិសគ្នាពេលជួបក្រុមរថយន្តដឹកថ្មនេះជៀសរហូតធ្លាក់ផ្លូវចូលព្រៃក៏មាន ។

យ៉ាងណាក៏ដោយបើតាមការលើកឡើងពីសំណាក់អាជ្ញាធរស្រុកស្នួលបាននឲ្យដឹងថា លោកមិនមានតួលេខក្រុមហ៊ុនវាយថ្មនេះច្បាស់ទេ ព្រោះខាងក្រុមហ៊ុនគេមិនដែលសហការជាមួយខាងអាជ្ញាធរស្រុក តែបើតាមលោកដឹង មានក្រុមហ៊ុន ឬទ្ឋី ក្រានីត , ក្រុមហ៊ុន មឿងសុខ , ក្រុមហ៊ុន អេសៀរមេណីង , ក្រុមហ៊ុន ដាយណាម  និងមានក្រុមហ៊ុន ២ទៅ៣ក្រុមហ៊ុនទៀត ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ តែលោកមិនស្គាល់ឈ្មោះក្រុមហ៊ុន ដោយសារតែក្រុមហ៊ុន គេមិនបានទំនាក់ទំនងជាមួយអាជ្ញាធរ ។

លោកត្អូញត្អែរថា ពេលខ្លះខាងអាជ្ញាធរចុះទៅធ្វើការនៅតាមក្រុមហ៊ុន តែទៅដល់ក្រុមហ៊ុនគេមិនឲ្យចូលក៏មាន ដូចនេះអាជ្ញាធរពិបាកធ្វើការណាស់ ហើយភាគច្រើនខាងក្រុមហ៊ុនគេអាងខ្នងបង្អែក គេទាក់ទងទៅខាងក្រសួងជំនាញតែម្តង ៕

clip_20160618-10434303

clip_20160618-10434635

clip_20160618-10440136

clip_20160618-10441042

clip_20160618-10442240

...

ដោយ៖ កោះទ្រុង
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print