លើកដែកឡើងទៅលើដំបូលមិនប្រយ័ត្នជ្រុលទៅប៉ះខ្សែកាប្លិ៍អគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជាជាងផ្សាដែកលើកដែកឡើងទៅលើដំបូលផ្ទះដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅប៉ះជាមួយខ្សែកាប្លិ៍អគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជ្រិន សុខបាន ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិន ម៉ុច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងផ្សាដែក មានទីលំនៅក្នុងភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ត្រូវចរន្តអគ្គិសនីឆក់ឆេះខ្លោចនៅលើជើងខាងស្ដាំចាប់ពីចំណុចត្រយ៉ូងចេករហូតដល់ភ្លៅនិងកំប៉េះគូទជាច្រើនកន្លែង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះនិងឈ្មោះ សេង ឡា ជាជាងផ្សារដែកដូចគ្នាបានឡើងទៅផ្សាដំបូលផ្ទះឲ្យឈ្មោះ ជ្រិន សុខ​បាន ។ លុះដល់វេលាម៉ោង៨ និង៣០នាទី ជនរងគ្រោះបានទទួលដែកប្រវែង៦ម៉ែត្រពីអ្នកចាំហុចនៅខាងក្រោមដើម្បីលើកឡើងទៅលើដំបូលដោយខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យដែកជ្រុលទៅប៉ះខ្សែកាប្លិ៍អគ្គិសនីឆ្លងចរន្តឆក់ជនរងគ្រោះទើលើគ្រោងដំបូល ។

ក្រោយពីមានហេតុការណ៍កើតឡើងក្រុមជាង និងម្ចាស់ផ្ទះបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូលតែជាអកុសលពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print