ខេត្តព្រះសីហនុ៖ ខ្លោងទ្វារឆ្នេរសមុទ្រទី១ នៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហេីយនៅព្រឹកថ្ងៃ១៨មិថុនាឆ្នាំ២០១៦ ក្រោមការឧបត្ថម្ភការសាងសង់ទាំងស្រុងរបស់លោកឧកញ៉ាអ៊ូ ឆាយ។
លោកសុខ ផនអភិបាលរងខេត្តព្រះសីហនុដែលអញ្ជើញជាអធិបតីក្នុងពិធីនេះថ្លែងថា ក្រៅពីកសាងខ្លោងទ្វារដ៏ស្រស់ស្អាតមួយនេះ គណៈកម្មាធិការជាតិគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុគ្រោងនឹងសាងសង់ក្លោងទ្វារដូចគ្នានេះដែរយ៉ាងតិច៤កន្លែងផ្សេងទៀតនៅតាមតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ។
បើតាមលោកឧកញ៉ាអ៊ូ ឆាយបានមានប្រសាសន៍ឲ្យដឹងថាសំណង់ខ្លោងទ្វារឆ្នេរសមុទ្រនៅឆ្នេរអូរឈេីទាលទាំងនេះ និងសាងសង់ឲ្យរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៦នេះ ខណៈ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះក្នុងជុំទី២៕
ដោយ៖ ស សម
...