ខេត្តបាត់ដំបង៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នេះ ការងារស្តារប្រឡាយអូរសណ្តាស់ មានទីតាំងស្ថិតនៅក្នុងឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង សម្រេចលទ្ធផលបានប្រមាណ ៩៥ភាគរយហើយ ។
សូមរំលឹកជូនថា ប្រឡាយអូរសណ្តាស់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ ប្រវែង ៥,៤០០ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការធំតូចជាច្រើនកន្លែងទៀតកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ ។
នៅពេលបញ្ចប់ការដ្ឋាន នាពេលដ៏ខ្លីខាងមុខនេះ ប្រឡាយអូរសណ្តាស់ នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើផលលើផ្ទៃដីស្រូវវស្សាប្រមាណ ១,១០០ហិកតា ស្រូវប្រាំង ៥០០ហិកតា និងដំណាំរួមផ្សំ ១០ហិកតា ៕
ដោយ៖ សីលា
...