ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈគាត់យកម៉ាស៊ីនកាត់ស្មៅមកកែច្នៃដើម្បីកាត់ដើមដំឡូងមី បណ្ដាលឲ្យទាក់ដៃអាវចូលទៅមុតចំសាច់កំភួនដៃខាងឆ្វេងរងរបួស។
...
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ចំណុចចម្ការនៅជិតជើងភ្នំវែង ភូមិវែង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីជនរងគ្រោះឲ្យដឹងថា រូបគាត់មានឈ្មោះ ពៅ សាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រងរបួសរយះដៃខាងឆ្វេងដេរអស់២៤ថ្នេរ បច្ចប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តប៉ៃលិន ។
ប្រភពបន្តថា មុនពេលកើតហេតុរូបគាត់បានយកម៉ាស៊ីនកាត់ស្មៅមកកែច្នៃដើម្បីកាត់ដំឡូងមី ខណៈកំពុងតែកាត់ស្រាប់តែដៃអាវធ្លាក់ចូលចំផ្លែក៏ទាញដៃចូលបណ្ដាលឲ្យមុតតែម្ដង ៕
ដោយ៖ ស សារ៉ត
...