បុរសវ័យចំណាស់ម្នាក់សន្លប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងទាក់ខ្សែគោដែលរត់ឆ្លងផ្លូវ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសវ័យចំណាស់ម្នាក់ទាក់ខ្សែគោដួលរបួសធ្ងន់សន្លប់ខណៈរូបគាត់បានបើកម៉ូតូពីសំឡូតទៅទិញដឹកអ៊ីវ៉ាន់នៅផ្សារព្រំដែនខេត្តប៉ៃលិន លើកំណាត់ផ្លូវជាតិលេខ៥៧ ។

...

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចវត្តអូរប្រើស ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា រូបគាត់មានឈ្មោះ ងឹម ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពបន្តថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូពីផ្ទះនៅស្រុកសំឡូតជិះឆ្លងខេត្តប៉ៃលិនទៅទិញអីុវ៉ាន់នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ពេលត្រឡប់មកវិញក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោ៣ក្បាលរត់ឆ្លងផ្លូវទាំងមានខ្សែកាត់ទទឹងផ្លូវបណ្ដាលឲ្យទាក់ដួលរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តប៉ៃលិនយកទៅព្យាបាល រីឯម៉ូតូជនរងគ្រោះសមត្តកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ចំណែកម្ចាស់គោសមត្តកិច្ចកំពុងតែចុះស្រាវជ្រាវដើម្បីរកម្ចាស់មកណែនាំនិងដោះស្រាយតាមនីតិវិធី៕

1 (3)

1 (1)

ដោយ៖ ស សារ៉េត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print