Atletico Madrid ទិញខ្សែបម្រើរបស់ក្លិបBenficaបានក្នុងតម្លៃខ្លួន២៥លានអឺរ៉ូ

ចែករំលែក៖

ក្លិបបាល់ទាត់របស់អេស្ប៉ាញ Atletico Madridបានប្រកាសជាផ្លូវការថាពួកគេបានយល់ព្រមទិញខ្សែបម្រើរបស់ក្លិប Benfica កីឡាករ Nicolas Gaitan ក្នុងតម្លៃខ្លួន២៥ លានអឺរ៉ូ ។

កីឡាករ Nicolas Gaitan បានបង្ហាញ   ខ្លួន៣៧ប្រកួតជួយក្រុម Benfica ឈ្នះជើង ឯកប្រទេសព័រទុយហ្គាល់ជាលើកទី៣ជាប់ៗ្នា។ កីឡាករវ័យ២៨ឆ្នាំនេះបានផ្លាស់ចេញពីក្រុមBoca Juniorsមកកាន់ប្រទេសព័រទុយហ្គាល់កាលពីឆ្នាំ២០១០។ បច្ចុប្បន្នរូបគេកំពុងតែមានភារកិច្ចនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងកម្មវិធីពានរង្វាន់អាមេរិកខាងត្បូងនៅប្រទេសអាមេរិកផងដែរ។

ក្រោយកម្មវិធីCopa America Centenario នៅអាមេរិកចប់កីឡាករ Nicolas Gaitan ឹងធ្វើដំណើរទៅកាន់ក្រុម Atletico Madridដើម្បីបំពេញបែបបទជាផ្លូវការ៕

Sevilla FC v SL Benfica - UEFA Europa League Final

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print