ជាច្រើនលើកតែងតែឆាតស៊ិចជាមួយមិត្តប្រុសដែលបានអៈអាងថា ខ្លួនទើបតែមានអាយុ១៦ឆ្នាំតាមបណ្តាញសង្គម ។ ក្រោយមកនាងស្ទើតែស្លាប់ទាំងរស់ដោយដឹងថា បុរសនោះគឺជាឪពុកបង្កើតរបស់ខ្លួន។
ការប្រើប្រាស់បណ្តាញសង្គមចំគោលដៅនិងជួយនៅផលប្រយោជន៍ជាច្រើនក៏ដូចជាបង្កើនចំណេះដឹងទូលំទូលាយ បង្កើនមិត្តភ័ក្រកាន់តែច្រើន ។ ប៉ុន្តែបើប្រើប្រាសបណ្តាញសង្គមខុសគោលដៅនឹងអូសទាញយុវវ័យចូលក្នុងពិភពស្រមើស្រមៃដោយមិនដឹងខ្លួនជាក់ស្តែងដូចករណីស្ត្រីវ័យក្មេងជនជាតិចិនរូបនេះ។
ស្ថិតនៅក្នុងវ័យកំពុងតែលូតលាស់បណ្តាញសង្គមបានជម្រុញឲ្យនិស្សិតស្រស់ស្អាត់ចូលក្នុងពិភពស្រមៃគ្មានការពិត ក្រោយពេលបានស្គាល់បុរសម្នាក់ដែលអះអាងថាខ្លួនទើបតែមានអាយុ១៦ឆ្នាំតាមបណ្តាញសង្គម។ បើទោះបីមិនទាន់បានស្គាល់មុខគ្នា ប៉ុន្តែដោយសារតែបានជជែកគ្នាតាមបណ្តាញសង្គមជាញឹកញ៉ាប់អ្នកទាំងពីរបានធ្លាក់ចូលក្នុងពិភពស្រមៃ។
គ្រាន់តែស្គាល់តាមបណ្តាញសង្គមដោយមិនដឹងច្បាស់ពីស្ថានភាពបែបណានោះឡើយ ប៉ុន្តែដោយសារតែរោគស្រមើលស្រមៃនិងតណ្ហាបានអូសទាញអ្នកទាំងពីរចូលក្នុងការឆាតស៊ិចនិងគ្នា។ ចំណុចដែលមិននឹកស្មានដល់នោះគឺ ពេលដឹងការពិតអ្នកទាំងពីគឺជាឪពុកនិងកូន។
ក្រៅដឹងការពិតថា មិត្តប្រុសគឺជាឪពុកបង្កើតនាងក្រមុំបានតក់ស្លុតយ៉ាងខ្លាំងស្ទើតែឆ្កូតដោយមិននឹកស្មានដល់។ គួរបញ្ចាក់ផងដែរថា គ្រូបន្ទុកថ្នាក់របស់នាងក្រមុំជាអ្នកដឹងនៅការពិតតាមរយៈសកម្មភាពរបស់សិស្ស ។ អ្នកគ្រូបានស្នើឲ្យក្រុមសន្តិសុខបណ្តាញសង្គមស្វែងរកបុរសដែលលេងឆាតជាមួយនាងទើបដឹងថាជាឪពុក។
ក្រោយពេលការពិតបានលាតត្រដាងឪពុកក៏មិនអាចរួចផុតពីទោសបោកប្រាស់កូនស្រីបង្កើតរបស់ខ្លួនតាមបណ្តាញសង្គម។ ដោយសកម្មភាពបែបនេះឪពុកបានបង្ហាញពីវិប្បដិសារីយ៉ាងខ្លាំង បានត្រឹមតែឱបក្បាលយំតែប៉ុណ្ណោះ។ ពេលនេះឪពុកក៏ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយផងដែរ៕
ប្រែសម្រួល៖ សាធី