ថ្នាក់ដឹកនាំកីឡាបេសស្បលជំរុញដល់ការអភិ វឌ្ឍធនធានមនុស្សដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ញ៉ែម ថាវី តំណាងរាស្ត្រ ខេត្តកំពង់ធំនិងជាប្រធានសហព័ន្ធកីឡាបេសស្បលកម្ពុជាមានប្រសាសន៍ថា លោក នឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍកីឡាបេស  ស្បលកម្ពុជាដែលជាប្រភេទកីឡាថ្មីមួយឲ្យកាន់តែមានសក្តានុពលបន្ថែមទៀតនៅ កម្ពុជាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។ លោកបានលើកឡើងបែបនេះក្នុងឱកាស ដែលអញ្ជើញទស្សនាការប្រកួតកីឡាបេសស្បលថ្នាលរបស់ខេត្តកំពង់ធំនាព្រឹកថៃ្ងទី១៦ ខែមិថុនានៅទីលានកីឡាបេសស្បលរមណីយដ្ឋានបឹងសំរឹទ្ធិខេត្តកំពង់ធំ 

លោក ញ៉ែម ថាវី បានបញ្ជាក់ថា បច្ចុប្បន្ន លោកបានកៀរគរគ្រប់មធ្យោបាយទៅកាន់ម្ចាស់ជំនួយដើម្បីធ្វើយ៉ាងណាស្នើសុំនូវ សម្ភារសម្រាប់ហ្វឹកហាត់ពីបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េ ជប៉ុន និងអាមេរិកជា ដើម ។ សម្ភារទាំងនោះបានផ្តល់ជូនកីឡាករកីឡាការិនីថ្នាលនៅតាមសាលាដែល កំពុងហ្វឹកហាត់ ។ លោកបានបន្តទៀតថា ការអភិវឌ្ឍកីឡាបេសស្បលដើម្បីឲ្យមានធនធានកីឡាករកីឡាការិនីប្រកបដោយសមត្ថភាពខ្ពស់ឆ្ពោះទៅប្រកួតកីឡាស៊ី ហ្គេមឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើ ម្ចាស់ផ្ទះ។  ដូច្នេះចាំបាច់យើងត្រូវតែមាន ផែនការច្បាស់លាស់នៅក្នុងការអភិវឌ្ឍ សមត្ថភាព ។ ជាក់ស្តែងសហព័ន្ធបាននិង កំពុងបំផុសចលនានៅតាមបណ្តាសាលា រៀនចំនួន៦រួចហើយក្នុងនោះមានសាលាបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តកំពង់ធំក្រោមជំនួយរបស់ សហព័ន្ធតាមរយៈការបញ្ជូនគ្រូទៅការ បណ្តុះបណ្តាលដោយផ្ទាល់ ។

លោក ចេ អាន់សិន ម្ចាស់ជំនួយឧបត្ថម្ភសម្ភារកីឡាបេសស្បលដល់សហព័ន្ធ កីឡាបេសស្បលកម្ពុជាបាននិយាយថា ការ ជួយឧបត្ថម្ភសម្ភារសម្រាប់ហ្វឹកហាត់របស់ក្រុមកីឡាបេសស្បលកម្ពុជានាពេលនេះដោយសារតែលោកស្រលាញ់កម្ពុជាហើយលោកមានសុទិដិ្ឋនិយមចំពោះ       កីឡាមួយនេះអាចនឹងក្លាយជាកីឡាដែលមានសក្តានុពលធំបំផុតនៅកម្ពុជានាថ្ងៃ អនាគត ។

ដោយឡែកកីឡាករតូចៗដែលទើបតែហ្វឹកហាត់បានលើកឡើងថា កីឡានេះគឺ ជាកីឡាមួយដែលងាយស្រួលលេងជាង ប្រភេទកីឡាផ្សេងៗ ដូច្នេះពួកខ្ញុំចូលចិត្តហ្វឹកហាត់ជាមួយប្រភេទកីឡានេះខ្លាំង ណាស់ ។

គួររំលឹកថា កីឡាបេសស្បលមានប្រភពពីសហរដ្ឋអាមេរិកបានបង្កើតឡើងក្នុង   ប្រទេសកម្ពុជានៅឆ្នាំ២០០២ដោយអាណិកជនខ្មែរគឺលោក ចូ ខូច ។ ប្រភេទកីឡា បេសស្បលនេះ បច្ចុប្បន្ននៅក្នុងតំបន់អាស៊ី មានអ្នកលេងច្រើនណាស់ដូចជាប្រទេស ចិនតៃប៉ិ កូរ៉េ ជប៉ុន ហ្វីលីពីន ថៃ និងកម្ពុជា ជាដើម៕

កីឡាករថ្នាលបេស្បល

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print