ភ្នំពេញៈ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល នឹងអគ្គនាយក នាយកក្រុមហ៊ុន ជាច្រើនរូបបានអញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្តសពអ្នកឧកញ៉ា ថេង ប៊ុនម៉ា ដល់ភូមិគ្រឹះ ក្នុងនោះរួមមានៈ សម្តេចសេនាភក្តី សាយ ឈុំ នាយឧត្តមសេនីយ៍ សៅ សុខា នាយឧត្តមសេនីយ៍ ហីុង ប៊ុនហៀង នាយឧត្តមសេនីយ៍ នេត សាវឿន លោកឧត្តមសេនីយ៍ឯក ហុង វិណុល នឹងអ្នកវិយោគទុនធំៗ បានសំដែងនូវទុក្ខក្រៀមក្រំចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពអ្នកឧកញ៉ា។
គួររំលឹកថាៈ អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង គឺជាសេដ្ឋីមួយរូប និងជាអ្នកវិនិយោគទុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ ហើយអ្នកឧកញ៉ាបានទទួលមរណភាពកាលពីវេលាម៉ោង១២៖៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។
នៅពេលនេះ សពរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅខាងក្រោយសណ្ឋាគារអ៉ិនធើខន៕
ដោយ សុខ ខេមរា