សារព័ត៌មាន រ៉យទ័រ បានផ្សាយថា បើទោះបីតំណាងរាស្ត្ររដ្ឋ Bermont លោក Bernie Sanders សន្យាថា និងកៀកស្មាជាមួយលោក ស្រីហ៊ីឡារីគ្លីនតុន ដើម្បីយកឈ្នះគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ត្រាំ ដល់នាទីចុងក្រោយ។
នៅក្នុងសន្តរកថា ទៅកាន់ក្រុមអ្នកគាំទ្រលោក Sanders បញ្ចាក់ថា និងផ្តោតការយកចិត្តទុកដាក់លើកម្មវិធីស្តីពីគោលនយោបាយសេរីនិងកែប្រែមួយចំនួននៅក្នុងគណបក្សប្រជាធិបតេយ្យ ។ លោក Sanders បានបញ្ចាក់ថា «កតព្វកិច្ចនយោបាយសំខាន់របស់យើងនាពេលនេះគឺត្រូវប្រឈមមុខរយៈពេល៥ខែខាងមុខគឺត្រូវតែយកឈ្នះលោក ដូណាល់ត្រាំ។ ខ្លួនខ្ញុំនិងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជួយដល់គណបក្សប្រជាធិបតេយ្យ»។
លោក Sanders កំពុងទទួលរងគំនៀបពីគណបក្សប្រជាធិបតេយ្យចង់ឲ្យលោកបោះបង់ចោលការប្រគួតប្រជេង ក្រោយពេលដែលលោកស្រី ហ៊ីឡារីគ្លីនតុន មានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាបេក្ខភាពប្រធានាធិបតីនោះ។
កន្លងមកគ្រប់ប្រព័ន្ធឃោសនាព័ត៌មានអាមេរិក ភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍ NBC ABC CBS បានជូនដំណឹងព្រោងព្រាតអំពីជោគជ័យរបស់លោកស្រី គ្លីនតុន ថាបានទទួលសំឡេងគាំទ្រ ឬចំនួនប្រតិភូភាគច្រើនដាច់ខាត (២៣៨៣ លើ៤៤៨៣) សម្រាប់ក្លាយជាជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យហើយ។ លោកស្រី គ្លីនតុន បាននាំមុខលោក សេនដឺ ជាគូប្រជែងក្នុងបក្សដល់ទៅជាង ៨០០ប្រតិភូ។
ហើយម្យ៉ាងទៀតលោកស្រី ត្រូវរក្សាការប្រុងប្រយ័ត្នមិនទាន់អាចស្រែក ជ័យយោ ភ្លាមទេព្រោះលោកស្រីខ្លាចសកម្មជនគាំទ្រលោកស្រីទម្លាក់ដៃនៅថ្ងៃនេះ។ ថ្ងៃបោះឆ្នោតចុងក្រោយនៅក្នុងរដ្ឋចំនួន៦ ក្នុងនោះមានរដ្ឋកាលីហ្វ័រនីញ៉ាមួយដែលលោក សេនដឺ ជាគូប្រជែងអាចឈ្នះជានិម្មិតរូបផង។
បន្ថែមពីលើនេះទៀត លោក សេនដឺ មិនទាន់ប្រកាសចុះចាញ់ទេ ហើយថែមទាំងបានរិះគន់ប្រព័ន្ធឃោសនាព័ត៌មានថា ផ្សព្វផ្សាយដំណឹងលឿនជ្រុល៕
ប្រែសម្រួល៖ សាធី