ល្ងីល្ងើ៖ សួរគេទៅ ដូចនាយ ជាលនិយាយឬអត់?

ចែករំលែក៖

ប៉ុន្មានថ្ងៃមកនេះមានអ្នកជាតិនិយមមួយចំនួនបានបញ្ចេញទស្សនៈមិនពេញចិត្ត ក្នុង ការតាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្សខ្មែរ ទន្ទឹម

...
នឹងរូបប្រធានាធិបតីវៀតណាម ដោយអ្នកទាំងនោះចាត់ទុកថា ជាការប្រមាថមាក់ងាយព្រះអង្គ ដែលរាស្រ្តមួយនគររួមនឹងបរទេសផងដែរតែងគោរពទូលដូចព្រះ ។

មានអ្នកខ្លះទៀត ពោលគឺមនុស្សជំនាន់ថ្មីមានវ័យក្រោម៣០ឆ្នាំ បានប្រមាថកាត ទានដល់អាជ្ញាធរដែនដីក៏ដូចជាក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថាមិនបានយកភ្នែកមើលយកខួរក្បាលគិត ព្រោះឲ្យតម្លៃព្រះមហាក្សត្រខ្មែរស្មើនឹង ភ្ញៀវបរទេស ។

នាយជាលគិតថា អ្នកជាតិនិយមសម័យថ្មីមានទស្សនៈបែបនេះក្នុងគោលបំណងលើកតម្កើងកិត្យានុភាពព្រះមហាក្សត្រយើងយ៉ាងពិតប្រាកដដែលមិនខុសពីនាយ ជាលដែរដែលបានចាត់ទុកព្រះអង្គជាព្រះមហាក្សត្រជាទីគោរពសក្ការៈស្មើជីវិត។ ប៉ុន្តែអ្វីដែលនាយជាលស្រាវជ្រាវដឹងពីច្បាប់រដ្ឋបាលឬច្បាប់អន្តរជាតិខ្លះៗនោះបញ្ជាក់ឲ្យដឹងថា ការតាំងរូបបែបនេះមិនខុសទេ ព្រោះបើនិយាយពីតួនាទីព្រះអង្គស្មើនឹង ប្រធានា ធិបតី ឯភ្ញៀវវៀតណាមទៀតសោតក៏មានតួនាទីជាប្រធានាធិបតីមិនមែននាយករដ្ឋ មន្រី្តដែរ ។ ដូច្នេះក្នុងនាមយើងជាម្ចាស់ផ្ទះនិងភ្ញៀវមានឋានៈស្មើគ្នាត្រូវតែមានតម្លាភាពក្នុងការតាំងរូបនេះមិនអាចតាំងមានខ្ពស់ទាបនោះទេ ។

និយាយបែបនេះមិនមែនមានន័យថា នាយជាលមានខួរក្បាលវៀតណាម ឬបរទេស ប្រឆាំងទស្សនៈប្អូនៗជាតិនិយមអាយុក្រោម៣០ឆ្នាំស្អីនោះទេ ការពិតទៅតាមនាយ ជាលដឹងថានៅលើពិភពលោកយើងនេះបែបបទរៀបចំពិធីការនៃកិច្ចការបរទេស ប្រទេសណាក៏គេធ្វើដូច្នេះគ្នាដែរ ជាពិសេសប្រទេសរាជានិយមដូចជាអង់គ្លេស ជប៉ុន ថៃ ជាដើម ។

បើមិនអស់ចិត្តទេ សួរគេឯងទៅ តើដូចនាយជាលនិយាយឬអត់? 

1111

ដោយ៖ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print