ម្ចាស់ផ្ទះអាមេរិកឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្រោយផ្តួលក្រុមអេក្វាឌ័រ២-១

ចែករំលែក៖

ក្រុមជម្រើសជាតិអាមេរិកដែលធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Copa America 2016 បានឆ្លងទៅលេងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ហើយបន្ទាប់ពីយកឈ្នះលើក្រុមអេក្វាឌ័រ ក្នុងលទ្ធផល២-១។

...

អតីតខ្សែប្រយុទ្ធក្រុម Fulham និងក្រុម Tottenham Hotspur កីឡាករ Clint Dempsey បានស៊ុតបាល់បញ្ចូលទីក្រុមអេក្វាឌ័រមួយគ្រាប់មុននៅនាទី២២ ហើយកីឡាករ Gyasi Zardes ធ្វើបានសម្រេចបន្ថែមមួយគ្រាប់ទៀតនៅនាទី៦៥។ អេក្វាឌ័របានតាមបានមួយគ្រាប់វិញនៅនាទី៧៤ដោយកីឡាករ M. Arroyo

ការប្រកួតនៅក្នុងតង់ទី២ក្រុមទាំងពីរនៅសល់គ្នាតែ១០នាក់ម្ខាងប៉ុណ្ណោះដោយកីឡាករអាមេរិក Jermaine Jones ទទួល កាតក្រហមនៅនាទី៥២និង Antonio Valencia របស់អេក្វាឌ័រក៏ទទួលកាតក្រហម នៅនាទី៥២ដែរ ។

សហរដ្ឋអាមេរិកនឹងឡើងទៅវគ្គពាក់ កណ្តាល់ផ្តាច់ព្រ័ត្រដោយប៉ះជាមួយនឹងក្រុមអាហ្សង់ទីន ឬក៏ក្រុមវេណេហ្ស៊ុយអេឡានៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕

clint-dempsey-soccer-player-usmnt-seattle-sounders-mls

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print